ក្រសួងសុខាភិបាលចាត់ទុកការចុះបញ្ជីកាឱសថតាមប្រព័ន្ធអេឡេចត្រូនិក ងាយស្រួលក្នុងការទប់ស្កាត់ផលិតក្លែងក្លាយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហោ សេង គ្រី ៖រូបថត លោក ចន ណារិទ្ធ

រសួងសុខាភិបាលបានចាត់ទុកការត្រៀចុះបញ្ជីកាឱសថតាមប្រព័ន្ធអេឡេចត្រូនិកនាពេលខាងមុខគឺឈានទៅសម្រួលដល់ដំណើរការចុះបញ្ជីឱសថឱ្យបានលឿននិងងាយស្រួលក្នុងការទប់ស្កាត់ផលិតក្លែងក្លាយ។
ការត្រៀចុះបញ្ជីកាឱសថតាមប្រព័ន្ធអេឡេចត្រូនិករបស់នាយកដ្ឋានឱសថនិងចំណីអាហារ នៃ ក្រសួងសុខាភិ បាលធ្វើឡើងនៅមុនពេលនៃការរៀបចំពិព័រណ៍ឱសថ​កម្ពុជាឆ្នាំ២០១៨​និងសន្និ​សីទអន្តរជាតិលើកទី៤ ស្តីពីឧស្សាហកម្មឱសថវេជ្ជសាស្ត្រមន្ទីរពិសោធន៍ និងសុខភាពធ្មេញ នៅកម្ពុជានៅដើមខែកញ្ញាខាងមុខនេះ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៨លោកបណ្ឌិត យ៉ង់ ដារា​វុធ អនុប្រធាននាយកដ្ឋានឱសថនិងចំណីអាហារ នៃក្រសួងសុខាភិ បាលមានប្រសាសន៍ថា ការចុះ​បញ្ជិកាឱសថតាមប្រព័ន្ធអនឡាញនេះ នឹងជួយឱ្យម្ចាស់ក្រុម ហ៊ុនឱសថចំណេញពេលវេ​លាក៏​ដូច​ជាថវិកាដោយមិនចាំបាច់ធ្វើដំណើរ មកកាន់ក្រសួងសុខាភិបាលឡើយ ដោយគ្រាន់​តែចូល​ទៅ​ក្នុងគេហទំព័ររបស់ក្រសួងនិងបំពេញទៅតាមបែបបទដែលក្រសួងបានកំណត់។ខណៈបច្ចុប្បន្ននេះ ការចុះបញ្ជីកា ឱសថត្រូវការពេលវេលាប្រមាណ៦ខែ តាមរយៈ ច្រកចេញ​ចូលតែមួយលោកបណ្ឌិត ​បានបញ្ជាក់ថា​ការត្រៀមចុះបញ្ជីកាឱសថតាមប្រព័ន្ធ អេឡេចត្រូនិក​នេះ ក្រសួង សុខាភិបាល កំពុងសហការជាមួយអង្គការសុខភាពពិភពលោក។
ក្រសួង​សុខាភិបាលជឿជាក់ថានឹងអាចដាក់ឱ្យប្រើប្រាស់ នាពេលឆាប់ៗខាងមុខនេះដើម្បីជួយ សម្រួលដល់ការចុះបញ្ជីកាឱសថឱ្យបានឆាប់រហ័សជាងមុន ៕