បំពង់បង្ហូរចំហាយទឹកមួយបានផ្ទុះក្នុងទីក្រុងញូវយ៉ក

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២០.០៧.១៨)

អាមេរិក៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅសង្កាត់ម៉ានហាតាន់ក្រុងញូវយ៉ក ក្នុងប្រទេសអាមេរិក
ត្រូវបានរញ្ជួយដោយសារបំពង់បង្ហូរចំហាយទឹកបានផ្ទុះឡើង ដែលបង្កឱ្យមានការបិទផ្លូវនៅទីកន្លែងនោះ។

ការផ្ទុះនេះបានកើតឡើងនៅប្រហែលម៉ោង ៦ និង ៤០ នាទីព្រឹកថ្ងៃព្រហស្បតិ៍ម៉ោង នៅក្នុងប្រទេសអាមេរិក
ដែលបង្កឲ្យមានរណ្ដៅធំមួយចំកណ្តាលផ្លូវនិងផ្សែងយ៉ាងក្រាស់នៅកណ្តាលទីក្រុង។

ក្រុមពន្លត់អគ្គិភ័យក្នុងក្រុងញូវយ៉កបានរាយការណ៍ថាមិនមានអ្នករងរបួសទេហើយមូលហេតុនៃការផ្ទុះនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។