លោកម៉ាក្រុងកំពុងស្ថិតក្រោមការរិះគន់យ៉ាងខ្លាំង

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២០.០៧.១៨)

បារាំង៖ ប្រធានាធិបតីបារាំងលោកអេម៉ានូអែល ម៉ាក្រុង​កំពុងស្ថិតនៅក្រោមការរិះគុណយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីមានការលេចចេញនូវព័តមានពីការិយាល័យរបស់គាត់ទាក់ទងដល់ការវាយដំអ្នកតវ៉ានៅខែឧសភានិងការក្លែងបន្លំជាមន្ត្រីប៉ូលិសដោយមិនបានប្រាប់អាជ្ញាធរក្នុងការអនុវត្តច្បាប់​ ឲ្យបានដឹងជាមុន ។

អ្នករិះគន់លោកម៉ាក្រុងបាននិយាយថាឧបទ្ទវហេតុនេះបានធ្វើឲ្យគេកាន់តែ​យល់ឃើញថាប្រធានាធិបតីដែលមិនដើរទាន់សភាពការណ៍ម្នាក់នេះ ជាមនុស្សបែបណាបន្ទាប់ពីមានភាពចម្រូងចម្រាសអំពីការចំណាយរបស់រដ្ឋាភិបាលជាច្រើនលើការកសាងអាងហែលទឹកធំមួយនៅកន្លែងលំហែកាយរបស់លោកប្រធានាធិបតី។

វីដេអូមួយបង្ហាញពីការជួបជុំតវ៉ានៅខែឧសភាឆ្នាំនេះដែលចេញផ្សាយដោយកាសែតឡឺម៉ុង (Le Monde)
កាលពីថ្ងៃពុធបានបង្ហាញថាបុរសម្នាក់ពាក់ឯកសណ្ឋានជាប៉ូលីសបានទាញស្ត្រីម្នាក់ចេញហើយបន្ទាប់មកធ្វើការវាយដំអ្នកតវ៉ានោះ ។ ក្រោយមកជនដែលបានប្រព្រឹត្តអំពើហឹង្សានោះត្រូវបានគេ​ស្គាល់ថាជាមន្រ្តីមួយរូបរបស់លោកប្រធានាធិបតីបារាំង។