លោកត្រាំមានគម្រោងជួបជាមួយលោកពូទីនជាលើកទី ២

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២០.០៧.១៨)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណល់ត្រំា​បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាលោកចង់មានកិច្ចប្រជុំលើកទីពីរជាមួយសមភាគីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន ​ ។ លោកដូណល់ត្រំានិយាយបែបនេះ​ចំពេលដែលមានការរិះគន់ក្នុងប្រទេសចំពោះអ្វីដែលគាត់បានធ្វើនៅក្នុងជំនួបជាលើកដំបូងជាមួយលោកពូទីននៅទីក្រុងហែលស៊ីនគី​​ ប្រទេសហ្វំាងឡង់ កាលពីថ្មី ៗ នេះ ។

គាត់បាននិយាយរិះគន់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ដែលបានសរសេររាយការណ៍ថា
​ការឆ្លើយតបយ៉ាងទន់ភ្លន់របស់លោកត្រំា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១៦ ខែកក្កដាជាមួយលោកពូទីន
​ជាសញ្ញាមួយក្នុងការចូលរួមជាមួយរុស្ស៊ីប្រឆាំងនឹងភ្នាក់ងារចារកម្មអាមេរិក។

លោកត្រាំបានបង្ហោះសារក្នុងបណ្តាញសង្គមធ្វឺតធឺរថាក្រុមសារពត៌មានក្លែងក្លាយពិតជាចង់ឃើញការប្រឈមមុខគ្នាយ៉ាងធំរវាងអាមេរិកនឹងរុស្ស៊ីសូម្បីតែដឹងហើយថាការប្រឈមមុខគ្នានេះអាចនាំឱ្យមានសង្រ្គាម ។
ក្រុមសារពត៌មានទាំងនោះបានសួរជីកឫសជីកគុលយ៉ាងខ្លាំងហើយមិនពេញចិត្តចំពោះទំនាក់ទំនងដែលល្អជាមួយលោកពូទីន។

ចំពេលមានការរិះគន់ឥតឈប់ឈរអំពីការប្រជុំរបស់លោកត្រាំសមាជិកសភាជាច្រើនចង់ឱ្យអ្នកបកប្រែដែលស្ថិតនៅក្នុងកិច្ចប្រជុំមួយទល់នឹងមួយជាមួយលោកពូទីនមកបកស្រាយថាមេដឹកនាំទាំងពីរបានពិភាក្សាគ្នាអ្វីខ្លះ ។