អភិបាល ខេត្តកំពង់ចាមចាត់ទុកព្រៃឈើ ផ្តល់ អត្ថប្រយោជន៍ ចំពោះសង្គម មនុស្ស និងសត្វ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក ចន ណារិទ្ធ

អភិបាល ខេត្តកំពង់ចាម បាន ចាត់ទុក ព្រៃឈើពិតជាផ្តល់នូវ​អត្ថប្រយោ​ជន៍ និងសារៈសំខាន់ណាស់ ចំពោះសង្គម មនុស្ស និងសត្វ ព្រោះវាអាច​ស្រូប​យកឧស្ម័នការបូនិច្ច និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន កាត់​បន្ថយកំដៅ ផ្តល់នូវទីជម្រករបស់មនុស្ស សត្វ ជួយបង្កើននូវជីវជាតិដី ទប់​ទល់ការហូរច្រោះនិយ័តកម្ម ផ្តល់នូវប្រភពទឹក និងជារបាំងការ​ពារខ្យល់ព្យុះ​ទៀតផង។
ក្នុងពិធីបុណ្យរុក្ខទិវា៩កក្កដា កាលពីព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៨ ដែល​ធ្វើឡើងនៅក្នុងភូមិត្រកួន ឃុំក្រឡាស្រុកកំពង់សៀម ឯកឧត្តម គួច ចំ​រើន អភិបាល ខេត្តកំពង់ចាម បានលើកឡើងថា ព្រៃឈើក៏បានរួម​ចំ​ណែក​​​​ដល់​អេកូទេសចរណ៍ដែលបង្កើតការងារ និងជាប្រភពចំណូល​ដ៏សំខាន់​សម្រាប់ សហគមន៍មូលដ្ឋានតាមរយៈការទាក់​ទាញភ្ញៀវទេសចរណ៍​ជាតិ និងអន្តរជាតិមកទស្សនាកំសាន្តជាដើម។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវ​ត្រៀម​​​ឯកសារ ដើម្បីបម្រើក្នុងការបោះឆ្នោត និងចូលរួមបោះឆ្នោតឲ្យបាន​ទាំងអស់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស​តាមបែបលទ្ធិប្រជាធបិ​តេ​យ្យឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។