មេដឹកនាំកូរ៉េខាងជើង ហៅតាមទូរស័ព្ទទៅកាន់បណ្តាប្រធានបេសកកម្មនៅក្រៅប្រទេសឱ្យមកកាន់ ទីក្រុងព្យុងយ៉ាង

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ –ប្រភពនានាបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុនបានហៅតាមទូរស័ព្ទទៅកាន់បណ្តាឯកអគ្គរដ្ឋទូត និងប្រមុខបេសកកម្មនៅ ក្រៅប្រទេសផ្សេងៗទៀត របស់លោកឱ្យមកកាន់ទីក្រុងព្យុងយ៉ាង។

តាមប្រភពបានឱ្យដឹងថា ប្រមុខស្ថានទូត និងបេសកកម្មផ្សេងទៀតរបស់កូរ៉េខាងជើង ត្រូវបាននាំមកនូវអ្វីដែល ត្រូវបានគេសន្មត់ថា ជាកិច្ចប្រជុំឯកអគ្គរដ្ឋទូតមួយ។ ប្រភពបាននិយាយទៀត ថាវាមិន ត្រូវបានគេអះអាងនៅឡើយទេ ថាតើកិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ឬជាព្រឹត្តិការណ៍មួយដែលបានរៀបចំជាពិសេសមួយនោះ។

កូរ៉េខាងជើងបានរាយការណ៍អំពីកិច្ចប្រជុំឯកអគ្គរដ្ឋទូតចំនួន៤៣លើករបស់ខ្លួន កាលពីខែកក្កដាឆ្នាំ ២០១៥ ប៉ុន្តែមិនមានរបាយការណ៍ជាក់ស្តែងណាមួយត្រូវបានគេចងក្រងទុកនោះទេចាប់ពីពេលនោះមក។

កិច្ចប្រជុំនេះ ប្រសិនបើដូចបានអះអាងនោះ នឹងត្រូវបានគេធ្វើឡើងប្រហែលមួយខែមុន បន្ទាប់ពីមេដឹកនាំលោក គីម ជុង-អ៊ុន បានជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសសិង្ហបុរី ហើយបានព្រមព្រៀងគ្នាថា នឹង ធ្វើការងារនេះឆ្ពោះទៅរកការបញ្ចប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនោះ។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា កិច្ចប្រជុំនេះអាចនឹងត្រូវចូលរួមដោយលោក គីម ដើម្បីបង្កើតគោលនយោបាយ ដោយផ្ទាល់ និងលើកទឹកចិត្តដល់ការខិតខំធ្វើការងារ នៅមុនខួបលើកទី៧០នៃការបង្កើតរបបកូរ៉េខាងជើងនាថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )