ជិតពាក់កណ្តាលនៃប្រជាជនអាមេរិកមិនយល់ស្របចំពោះការចំណាយរបស់សម្ព័ន្ធមិត្តណាតូ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៩.០៧.១៨)

អាមេរិក៖ យោងតាមការស្ទង់មតិរបស់រ៉យតឺរនិងស្ថាប័នស្ទង់មតិ អ៊ីបសុស (Ipsos)បានឲ្យដឹងថាស្ទើរតែពាក់កណ្តាលនៃជនជាតិអាមេរិកគិតថា សហរដ្ឋអាមេរិចមិនគួរចំាការពារសម្ព័ន្ធមិត្តអង្គការណាតូទប់ទល់នឹងការវាយប្រហារ​ណាមួយឡើយ បើសិនជាសម្ព័ន្ធមិត្តណាតូមិនចំណាយច្រើនលើការការពារនោះ ​ ។

ការ​ស្ទង់មតិនេះត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ
ទៅកាន់ទ្វីបអ៊ឺរ៉ុប។

សម្ព័ន្ធមិត្តរបស់អង្គការណាតូនិងអាមេរិកមានការមិនចុះសម្រុងគ្នា ដោយសារការនិយាយខ្លំាង ៗ
របស់លោកត្រាំប្រឆាំងនឹងពួកគេនៅទីក្រុងព្រុចសែលជុំវិញការចំណាយតិចលើការការពារ។

ការប្តេជ្ញាចិត្តចំពោះការការពារជាសមូហភាពគឺជាមូលដ្ឋានគ្រឹះនៃសម្ព័ន្ធមិត្តរបស់អង្គការ
ណាតូដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ ដើម្បីទប់ស្កាត់ការគំរាមកំហែងផ្នែកយោធាពីអតីតសហភាពសូវៀត។