អាមេរិកទទួលយកអធិ្ឋធាតុរបស់ទាហានខ្លួនពីកូរ៉េខាងជើងនៅប៉ុន្មានសប្តាហ៍ក្រោយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (១៩.០៧.១៨)

អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ែក ផុមមផេអូ (Mike Pompeo) បាននិយាយកាលពីថ្ងៃពុធថា
សហរដ្ឋអាមេរិកនឹងទទួលបានអធិ្ឋធាតុរបស់ទាហានខ្លួនដែលនៅសេសសល់ក្នុងប្រទេសកូរ៉េខាងជើងនៅ
ប៉ុន្មានសប្តាហ៍ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយនៅសេតវិមានលោក ផុមមផេអូបានថ្លែងថាក្នុងដំណើរទស្សនកិច្ចលើកទីបីរបស់លោកទៅកាន់កូរ៉េខាងជើងចាប់តាំងពីលោកកាន់តំណែងមកដំណើរការមានការរីកចម្រើនទាក់ទងនឹងការធ្វើមាតុភូមិនិវត្តន៍នៃអធិ្ឋធាតុរបស់ទាហានដែលនៅសល់ ក្នុងតំបន់អាស៊ី។

កាលពីថ្ងៃអាទិត្យលោករដ្ឋមន្ត្រីការបរទេសអាមេរិក​បាននិយាយ​ថាតំណាងរបស់កូរ៉េខាងជើងនិងអាមេរិកបានព្រមព្រៀងគ្នានៅថ្ងៃដដែលនោះដើម្បីចាប់ផ្ដើមប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងជើងដើម្បីស្វែងរកអធិ្ឋធាតុទាហានអាមេរិកចំនួនជាង ៥.៣០០ នាក់ដែលបាត់ខ្លួនក្នុងសង្គ្រាមកូរ៉េឆ្នាំកាលពីឆ្នាំ ១៩៥០ដល់១៩៥៣ ។