សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីប្រគល់ម៉ូតូចំនួន ១.៦៤៦គ្រឿង ជូនប៉ុស្ថិ៍នគរបាលរដ្ឋបាល សំរាប់បម្រើការងារការពារសន្តិសុខនៅក្នុងមូលដ្ឋាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ —

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីប្រគល់ម៉ូតូចំនួន ១.៦៤៦គ្រឿង ជូនគ្រប់ បណ្តាប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៅទូទាំងប្រទេស ដើម្បីយកទៅប្រើប្រាស់ ជាមធ្យោបាយសំរាប់បម្រើការងារការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

រូបថត៖ ឡាញ់ វិសាល