ការទម្លាក់គ្រាប់បែកនៅភាគនិរតីប្រទេសស៊ីរីសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៨.០៧.១៨)

ស៊ីរី៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសស៊ីរីបានរាយការណ៍ថាការទម្លាក់គ្រាប់បែកយ៉ាងច្រើនបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំមួយនាក់នៅក្នុងភូមិមួយនៅភាគនិរតីនៃប្រទេសស៊ីរីកាលពីថ្ងៃអង្គារខណៈដែលរដ្ឋាភិបាលស៊ីរីបានបើក​ការវាយលុកដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់នោះ។

ក្រុមគ្រូពេទ្យសប្បុរសធម៌មួយក្រុមដែលប្រតិបត្តិការនៅតំបន់នោះបាននិយាយថាគ្រាប់បែក​ដែលត្រូវបានទម្លាក់ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរីបានសម្លាប់មនុស្សជាង ១០ នាក់នៅក្នុងភូមិមួយ ដែលភាគច្រើនជាស្ត្រីនិងកុមារ។

ក្រុមគ្រូពេទ្យសប្បុរសធម៌ក៏បានរាយការណ៍បន្តថាមានមនុស្ស ៣៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារប៉ះចំសាលារៀនមួយ ក្នុងភូមិនោះ ។