តុលាការកំពូលរបស់ឥណ្ឌាជំរុញឱ្យមានច្បាប់ដាច់ដោយឡែកចែងពីទោសនៃការសម្លាប់ជាសាធារណៈ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១៨.០៧.១៨)

ឥណ្ឌា៖ តុលាការជាន់ខ្ពស់ឥណ្ឌាកាលពីថ្ងៃអង្គារបានជំរុញឱ្យរដ្ឋាភិបាល​អនុម័តច្បាប់ឱ្យដាច់ដោយឡែកពីច្បាប់ប្រឆំាងនឹងអំពើឃាតកម្ម ដើម្បីរារំាង​ប្រជាពលរដ្ឋ កុំឲ្យវាយសម្លាប់មុខសញ្ញាឧក្រឹដ្ឋជនជាសាធារណៈ ​
បន្ទាប់ពីមានមនុស្សជាច្រើនត្រូវបានវាយដំរហូតដល់ស្លាប់ ។

បុគ្គលិកមជ្ឈមណ្ឌលទទួលទូរសព្ទ ​អាយុ ៣២ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋកាណាតាកា (Karnataka)
ភាគខាងត្បូងកាលពីថ្ងៃអាទិត្យបន្ទាប់ពីលេចពាក្យចចាមអារ៉ាមថាគាត់គឺជាអ្នកចាប់ពង្រត់កុមារ
ដោយសារតែការចែកចាយពត៌មានមិនពិតតគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រុមសាសនិកហិណ្ឌូបានប្រឆាំងនឹងការសំលាប់សត្វគោក៏បានធ្វើការវាយប្រហារសំដៅដល់ឈ្មួញលក់គោដែលភាគច្រើនមកពីសហគមន៍មូស្លីមភាគតិចនិងអ្នកដទៃទៀតដែលសង្ស័យថាពួកគេកំពុងញ៉ាំសាច់គោ
ដោយសារភាគច្រើននៃសាសនាហិណ្ឌូចាត់ទុកសត្វគោជារបស់សការៈពិសិដ្ឋរបស់ពួកគេ ។