លោកត្រាំព្យាយាមនិយាយសំរួលជាមួយអ្នកនយោបាយអំពីកិច្ចប្រជុំកំពូលជាមួយលោកពូទីន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១៨.០៧.១៨)

អាមេរិក៖ កាលពីថ្ងៃអង្គារប្រធានាធិបតីអាមេរិកលោកដូណល់ត្រំា​ បានព្យាយាមនិយាយសំរួល
ដើម្បីបន្ថយកំហឹងអ្នកនយោបាយដោយសារតែការបរាជ័យរបស់លោកក្នុងការធ្វើឲ្យប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនទទួលខុសត្រូវចំពោះការជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់អាមេរិកកាលពីឆ្នាំ២០១៦ ។​ លោកត្រាំមិនបាននិយាយ​ស្របទៅនឹងអ្វីដែលគេចង់បាននៅក្នុងសន្និសីទព័ត៌មានរួមមួយនៅទីក្រុងហែលស៊ីងគី
បន្ទាប់ពីជំនួបកំពូលជាមួយមេដឹកនំារុស្សី ​។

លោកត្រាំបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃចន្ទដោយលោកមិនបានរិះគន់មេដឹកនាំរុស្សីចំពោះទង្វើរបស់ក្រុងម៉ូស្គូដែលធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតនិងធ្វើឱ្យមានការសង្ស័យលើភ្នាក់ងារស៊ើបការណ៍របស់អាមេរិកព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សមាជិកសភាអាមេរិកខ្លះដែលតែងតែអំពាវនាវឱ្យមានទណ្ឌកម្មតឹងតែងនិងសកម្មភាពដទៃទៀតនៃការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហែលស៊ិងគី​លោកត្រាំដែលមានឱកាសជាច្រើនក្នុងការបកស្រាយដាក់បន្ទោសជាសាធារណៈលើលោកពូទីនប៉ុន្តែបែរជាសរសើរមេដឹកនាំរុស្ស៊ីនិងបន្ទោសទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដែលថារុស្ស៊ីជ្រៀតចូលក្នុងការបោះឆ្នោតទៅ វិញ។