សហគ្រាសឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្មផ្នែកកម្មន្តសាលផ្តលការងារ ជូនប្រជាពលរដ្ឋជាង១លាន១សែននាក់

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ លោកស្រី មី ស្រីផល ៖រូបថត លោក ចន ណារិទ្ធ

ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សហគ្រាស ឧស្សា ហកម្មធុនតូច មធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល បានផ្តល់ការងារជូនប្រជាពលរដ្ឋជាង១លាន១សែននាក់ ។

យោងតាមរបាយការណ៍សង្ខេស្តីពីសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាលពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៧បានឲ្យដឹងថា ការងារទាំងនោះមានដូចជា ផ្នែកអាហារ ភេសជ្ជៈ បារី កម្មតម្បាញ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ផ្នែកផលិតពី និងបោះពុម្ពផ្សេងៗ។

ក្រៅពីនេះក៏មានផ្នែកគ្រឿងសង្ហាររឹមឧស្សាហកម្មឈើនិងផលិតផលពីឈើ ការតំឡើងទោចក្រ យាន គ្រឿងបន្លាស់យានយន្ត គ្រឿងបង្គុំអេឡិចត្រូនិច បរិក្ខាអគ្គិសនីនិងសម្ភារៈសំណង់ជាដើម។

ក្រសួងក្រសួងឧស្សាហកម្មនិងសិប្បកម្មបានចាត់ទុកថា ការបង្កើតការងារក្នុងស្រុកកាន់តែច្រើននឹងរួមចំណែកកាត់បន្ថយការចំណាកស្រុក បង្កើនប្រាក់ចំណំណូលដល់ប្រជាពលរដ្ឋ និងឈានទៅចូលរួមកាត់បន្ថយភាពក្រីក្រឲ្យមកនូវកំរិតទាប។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំនេះ មានសហគ្រាសឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្មផ្នែកកម្មន្តសាលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្មនិងសិប្បកម្មមានចំនួនប្រមាណ១សែន៥ម៉ឺនមូលដ្ឋាន ដោយប្រើប្រាស់ទុនសមមូល សំរាប់វិនិយោគសរុបជាង៤ពាន់៧រយលានដុល្លារអាមេរិក ដោយនាំមកនូវផលរបរប្រចាំឆ្នាំជាង៩ម៉ឺន៣ពាន់លានដុល្លារអាមេរិក៕