គ្រូបង្វឹកជម្រើសជាតិកីឡាប៉េតង់កម្ពុជាខកចិត្តក្រោយការពារមេដាយ មាសទ្វីបអាស៊ីមិនបាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨–លោក អ៊ុក យ៉ារី គ្រូបង្វឹកក្រុមយុវជនប៉េតង់កម្ពុជាបាន សម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលយុវជនរបស់ខ្លួនការពារមេដាយមាសចំនួន២យកមកជូនជាតិមិនបាន នៅក្នុងព្រឹត្តិការ ណ៍ជើងឯកកីឡាប៉េតង់ទ្វីបអាស៊ី ដោយក្រុមកម្ពុជាបានបញ្ចប់ការប្រកួតរបស់ខ្លួន កាលពីថ្ងៃ ១៦ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី។

លោក អ៊ុក យ៉ារី ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពីប្រទេសម៉ាឡេស៊ី តាមរយៈ សារអេឡិចត្រូនិកថា “វាជារឿងសោកស្តាយ និងខកបំណង ដែលយុវជនប៉េតង់របស់លោក ដណ្តើមបានលទ្ធផលមិនបានល្អ ដោយការពារម្ចាស់មេដាយមាស២វិញ្ញាសា កម្រិតទ្វីប អាស៊ីនេះ មិនសម្រេចជាថ្មីម្តងទៀត”។

លោកបានបន្ដថា នៅក្នុងការប្រកួតជើងឯកអាស៊ី លើកទី២ នៅប្រទេសម៉ាឡេស៊ី គឺក្រុមកីឡាការិនី៤នាក់ និងយុវជន៤នាក់ ដោយលេង លើ៤វិញ្ញាសាបានបញ្ចប់ការប្រកួតរបស់ខ្លួនជាស្ថាពរហើយដោយសម្រេចបានមេដាយចំនួន៤គ្រឿង គឺមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិ៣គ្រឿង ប៉ុន្តែមិនបានសម្រេចគោលដៅ ដណ្ដើមមេដាយមាសជូនជាតិឡើយ។

សូមបញ្ជាក់ថា នៅក្នុងទ្វីបអាស៊ី ដែលមានជាង១០ប្រទេសចូលរួមនេះ គឺក្រុមយុវជន ប៉េតង់កម្ពុជាធ្លាប់ជោគជ័យយ៉ាងខ្លាំងដោយឈ្នះមេដាយមាសចំនួន២វិញ្ញាសា កាលពីព្រឹត្តិ ការណ៍លើកទី១ នៅប្រទេសថៃ នាឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែនៅលើកទី២ នៅប្រទេសម៉ាឡេ ស៊ីនេះ បានឈ្នះត្រឹមមេដាយប្រាក់១ និងសំរឹទ្ធិ១ ខណៈផ្នែកកីឡាការិនីកម្ពុជាឈ្នះ បានមេដាយសំរឹទ្ធិចំនួន២វិញ្ញាសា៕

ដោយ ហេង ណាលីន