លោកជំទាវ ទេព រង្សី ខៀវ កាញារីទ្ធ បានប្រគេនទៀន ព្រះវស្សា ដល់វត្តចំនួនពីរ ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិនខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហោ សេង គ្រី

លោកជំទាវ ទេព រង្សី ខៀវ កាញារីទ្ធ បាននាំ ទៀន ព្រះវស្សាទៅ ប្រគេនដល់ព្រះសង្ឃគង់ចាំ អស់ត្រីមាសស្ថិតក្នុងវត្ត មហាលាភ និងវត្ត សុគន្ធារាមពង្រ ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។


លោកជំទាវ ទេព រង្សី ខៀវ កាញារីទ្ធ ភរិយា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អមដំណើរដោយ ឯកឧត្តម ទន់ សារ៉ាត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​អគ្គនាយក​វិទ្យុជាតិកម្ពុជា និងលោកជំទាវជាភរិយា ព្រមទាំងឯកឧត្តម ទីប្រឹក្សាក្រសួងព័ត៌មាន លោកជំទាវ អគ្គនាយិការង លោកអគ្គនាយករង និងមន្រ្តីក្រោមឱវាទជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៧​ខែ​កក្កដា​ឆ្នាំ២០១៨ បាននាំយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនដល់​ព្រះ​សង្ឃ នៅវត្ត មហាលាភ និងវត្តសុគន្ធារាមពង្រ ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៕