កំណាត់ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្នដោយសារជំនន់ទឹកភ្លៀង នៅត្រង់ចំណុចព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងស្រុកកំពង់សិលា

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ —

ជំនន់ទឹកភ្លៀងបានហូរកាត់កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១០៦-១០៧ ស្ថិតត្រង់ចំណុចព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ធ្វើអោយចរាចរណ៍ត្រូវផ្អាកជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

រូបថត៖ ងូ សុមុនី