ទូតកម្ពុជាប្រចាំកូរ៉េ បន្តចុះផ្ដល់សេវាបន្តសុពលភាពលិខិតឆ្លងដែនដោយឥត គិតថ្លៃ ជូនប្រជាពលរដ្ឋកម្ពុជាចំនួន ១៦០នាក់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក ចន ណារិទ្ធ

សាធារណរដ្ឋកូរ៉េ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឡុង ឌីម៉ង់ កាលពីថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨បានដឹកនាំសហការី សហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ និងប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ជូនប្រជាពលរដ្ឋ បានចំនួន ១៦០នាក់។

ឯកឧត្តម ឡុង ឌីម៉ង់ បានអោយដឹងថា អនុវត្តន៍ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិត និងមានប្រសិទ្ធភាពជូន ប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូនផងនោះ ក្រុមការងារបានចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ និងប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ជូនប្រជាពលរដ្ឋ បានចំនួន ១៦០នាក់។

ឯកឧត្តម បានបញ្ជាក់ថា ក្រុុមការងារស្ថានទូតពិតជាពេញចិត្តនឹងបំពេញការងារដើម្បីបំរើផលប្រយោជន៍ជូនបងប្អូនខ្មែរជានិច្ច បើទោះបីនៅក្នុងថ្ងៃសម្រាកចុងសប្ដាហ៍ក៏ដោយ៕