សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា ការកសាងព្រំដែនសន្តិភាពជាមួយប្រទេស ជិតខាង នៅតែជាអាទិភាពនៃគោលនយោបាយការបរទេសរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ផន វាសនា ៖រូបភាព លោក អ៊ូ កាណែល

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួប១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងខួប១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដានេះ។ សម្តេចតេជោ បានបន្តថា តាមរយៈបទពិសោធន៍កន្លងមក រវាងកម្ពុជា និងថៃ ពាក់ពន្ធ័នឹងបញ្ហាប្រាសាទព្រះវិហារ ដោយយើងបានរួមគ្នាដោះស្រាយ ដោយសន្តិវិធី បានធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។តាមរយៈនេះ សម្តេចតេជោ បានបញ្ជាក់ថា គោលនយោបាយអាទិភាពរបស់សម្តេច គឺប្រែក្លាយតំបន់អតីត សមរភូមិទាំងអស់ឲ្យក្លាយទៅជាទីផ្សារនិងការអភិវឌ្ឍ ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ នៅតែជាអទិភាពក្នុងគោល នយោបាយរបស់រាជរដ្ឋាភិបាល។