សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទព្រះវិហារនិងប្រសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភព លោក

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត លោក ជៀង យ៉ារ៉េត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវេលាម៉ោង៥និង៣០ នា ទី ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងខួប១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក  នៅពហុកីឡដ្ឋានជាតិ ដែលមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជន និងសិស្សានុសិស្សចូលរួមប្រមាណ ១០.០០ ០ នាក់។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ បានមានប្រសា សន៍បញ្ជាក់ក្នុងរបាយការណ៍ថា ប្រាសា ទព្រះវិហារត្រូវបានបញ្ចូលក្នុងបញ្ជីសម្ប ត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែ កក្កដាឆ្នាំ២០០៨ ហើយប្រាសាទសំបូរ ព្រៃគុក បានដាក់បញ្ចូលក្នុងបញ្ជីបេតិក ភណ្ឌពិភពលោកនាថ្ងៃទី០៨ខែ កក្កដាឆ្នាំ២០១៧   ហើយរាជរដ្ឋាភិបាលបាន សម្រេចយកថ្ងៃទី១៥ ខែកក្តដា ដើម្បីប្រារព្វអបអរសាទរ  នៃការដាក់បញ្ចួលជាសម្បត្តិបេតិកភ័ណ្ឌពិភព លោកទាំងពីររួមគ្នា  ដែលបានឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជន ប្រារព្វរួមគ្នា ដើម្បីមោទនភាពជាតិខ្មែរ។

លោកជំទាវរដ្ឋ មន្រ្តីបញ្ជាក់ទៀតថា  ពិធី​សាទរ​ចំពោះខួប១០ឆ្នាំនៃ ការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូល ក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក និងប្រាសាទសំបូរព្រៃគុកគម្រប់ខួប១ ឆ្នាំចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនេះ គឺកម្ពុជាពិតជាមានមោទនភាពខ្លាំងណាស់ ដែលធ្វើឲ្យពិភពលោកមាន ការកោតសរសើរអំពីវប្បធម៍ជាតិខ្មែរ ពិសេស បរទេសកាន់តែស្គាល់កម្ពុជាកាន់តែច្បាស់តាមរយះវប្បធម៏នេះ ហើយក៍ជាសញ្ញាមួយឧទ្ទិសដល់ថ្ងៃជាប្រវត្តិសាស្ត្ររបស់បុព្វបុរស ដូនតាខ្មែរបន្សល់ទុកឲ្យដែរ។ បច្ចុប្បន្ន ប្រាសាទទាំងនេះបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនេះទៀតផង៕