ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តប៉ៃលិន នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃនៅតាមវត្តនានា ទូទាំងខេត្តប៉ៃលិន

AKP ប៉ៃលិន ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ —

ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ នាំយកទៀន ព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តអារ៉ាមទូទាំងខេត្តប៉ៃលិន ដែលពិធីប្រគេន នេះរៀបចំឡើងនៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

រូបថត៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន