អ្នកនយោបាយប្រទេសឆេកបដិសេធការទាមទាររបស់លោកត្រំាឲ្យបង្កើនការចំណាយផ្នែកយោធា

អត្ថបទ ឆាយ វីកាល/ ឆាយ វីកាល
ប្រភព ​ស៊ិនហួ (១៣.០៧.១៨)

ឆេក៖ ទីភ្នាក់ងារព័ត៌មានស៊ិមហួ បានឲ្យដឹងថា ពួកអ្នកនយោបាយក្នុងប្រទេសឆេក កាលពីថ្ងៃពុធនេះបានច្រានចោលការទាមទាររបស់ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំាឲ្យបណ្តាប្រទេសជាសមាជិកអង្គការណាតូ បង្កើនការចំណាយផ្នែកយោធារបស់ខ្លួនរហូតដល់ ៤ភាគរយនៃចំណូលថវិកាជាតិរបស់ខ្លួន ។

លោកត្រំា បាននិយាយទៅកាន់មេដឹកនំាក្នុងអង្គការណាតូ នាកិច្ចប្រជុំកំពូលកាលពីថ្ងៃពុធនៅក្នុងទីក្រុងប៊្រុសសែល ប្រទេសបែលហ្សីក ថាប្រទេសក្នុងសមាជិកអង្គការណាតូគួរតែបង្កើនការចំណាយផ្នែកការពារឲ្យបាន ៤​ភាគរយ
លើសពីចំនួន ២ ភាគរយ ដែលប្រទេសទំាងនោះបានសន្យាថា នឹងផ្តល់ឲ្យ ។

កាលពីឆ្នំា ២០១៤ ប្រទេសជាសមាជិកអង្គការណាតូ បានយល់ព្រមបង្កើនការចំណាយរបស់ខ្លួនឲ្យបាន ​២ ភាគរយនៃថវិកាជាតិរបស់ខ្លួន នៅក្នុងឆ្នំា ២០២៤ ។​