លោកត្រំានិងលោកពូទីនអាចនឹងព្រមព្រៀងគ្នាបន្តឡើងវិញនូវកិច្ចចរចារពីការគ្រប់គ្រងអាវុធ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១២.០៧.១៨)

ប៊ែលស្សិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំាធ្លាប់បាននិយាយប្រមាថចំពោះសន្ធិសញ្ញាគ្រប់គ្រងអាវុធរវាងអាមេរិក និងរុស្សីនៅពេលគាត់និយាយជាលើកដំបូងទៅកាន់ប្រធានាធិបតីរុស្សី លោកវ្លាឌីមៀ ពូទីន
បន្ទាប់ពីគាត់បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ។​

ទីភ្នាក់ងារព័ត៌មានបរទេសបាននិយាយថានៅពេលដែលមេដឹកនំាទំាងពីរនឹងជួបគ្នានៅទីក្រុងហែលស៊ីងគី ប្រទេសហ្វំាងឡង់នៅថ្ងៃចន្ទខាងងមុខនេះ អ្នកទំាងពីរនឹងពិភាក្សាគ្នាថា តើត្រូវពន្យាសុពលភាពរបស់សន្ធិសញ្ញានោះរហូតដល់ឆ្នំា ២០២៦ ឬទេ ។

កិច្ចចរចាររវាងអាមេរិក និងរុស្សីចុងក្រោយបង្អស់
ស្តីពីវិធានការរក្សាឲ្យមានស្ថេរភាពជាយុទ្ធសាស្រ្តរវាងប្រទេសទំាងពីរ ត្រូវបានធ្វើឡើងកាលពីខែ កញ្ញា
ឆ្នមា ២០១៧ និងបន្ទាប់មកត្រូវធ្វើនៅក្នុងខែ មីនា ឆ្នំា ២០១៨ នេះ តែត្រូវផ្អាកទៅវិញ
ដោយសារតែមានភាពតានតឹង នៅក្នុងទំនាក់ទំនងរវាងអាមេរិក និងរុស្សី ។​