លោកត្រំានិយាយថាប្រទេសអាល្លឺម៉ង់ជាចំណាប់ខ្មាំងរបស់ប្រទេសរុស្សី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១២.០៧.១៨)

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា កាលពីថ្ងៃពុធនេះ បានចោទប្រទេសអាល្លឺម៉ង់
ថាជាចំណាប់ខ្មាំងរបស់ប្រទេសរុស្សីដោយសារតែប្រទេសអាល្លឺម៉ង់ពឹងអាស្រ័យលើថាមពលរបស់អាមេរិក ។

បន្ទាប់ពីបាននិយាយរិះគន់ប្រទេសជាសមាជិករបស់អង្គការណាតូដែលមិនបានឆ្លើយតបតាមផែនការចំណាយលើផ្នែកការពារចំនួន ២ ភាគរយនៃចំណូលជាតិរបស់ខ្លួនប្រធានាធិបតីអាមេរិក បាននិយាយទៅកាន់មេដឹកនំារបស់ប្រទេសនានានៅទីក្រុងប៊្រុសសែលប្រទេសបែលហ្សិក ថា គាត់ចង់បាន ៤​ ភាគរយ ឲ្យស្មើនឹងការចំណាយរបស់សហរដ្ឋអាមេរិក ដែរ ។​

ការលើកឡើងរបស់ប្រធានាធិបតីអាមេរិកនេះ នឹងធ្វើឲ្យមានការប្រែប្រួលនូវផែនការថវិកានៅអ៊ឺរ៉ុប
​ដែលក្នុងនោះ ប្រទេសអាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀត បានសន្យាថានឹងចំណាយឲ្យបាន ២
ភាគរយនៃចំណូលជាតិរបស់ខ្លួន ដល់ឆ្នំា ២០២៤ ឬក៏យូរជាងនឹង ហើយក៏មិនមានព័ត៌មានថា
តើសម្ពន្ធមិត្តអាមេរិក បានចាយទៅលើអ្វីខ្លះ ដែរ ។