ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ គណៈប្រតិភូចូលរួមគោរពគោរពវិញ្ញាណក្ខន្ធសព លោកញឹម សារឹម មន្រ្តីវិទ្យុជាតិកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ហុក សុខរិន៖ រូបថត ម៉ឹង កុសល់

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំ គណៈប្រតិភូអមដំណើរ ឯកឧត្តម ទន់ សារ៉ាត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកវិទ្យុជាតិកម្ពុជា និង​មន្រ្តីវិទ្យុជាតិ​កម្ពុ​ជា​​ជាច្រើនរូប នៅព្រឹកថ្ងៃទ១១ ខែកក្កដានេះ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកញឹម សារឹម មន្រ្តីវិទ្យុជាតិកម្ពុជា ដែលបានមរណៈភាព កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ម្សិល​ម៉ិញនេះ ដោយរោគាពាធ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាន​សម្តែង​ការ​ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី បិតា និងជីតា ជាទីស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោក ញឹម សារឹម បានបំរើការងារនៅក្នុងអគ្គនាយកដ្ឋានវិទ្យុជាតិ កម្ពុជា ជា​ច្រើន​​ឆ្នាំមកហើយ ជាអ្នកអានព័ត៌មាននិងជាអ្នកយកព័ត៌មានប្រកបដោយក្រមសីសលធម៌ វិជ្ជា​ជីវៈ។ ជាងនេះទៅទៀត លោក គឺជាមន្រ្តីរាជការដែលគោរពវិន័យការងារ និងបំពេញភារៈ​កិច្ច​ប្រ​កបដោយការទទួលខុសត្រូវ ដើម្បីបំរើប្រិយមិត្តអ្នកស្តាប់ក៏ដូចជាសង្គមជាតិ៕