ភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សយ៉ាងច្រើននៅភាគខាងលិចប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៩.០៧.១៨)

កាលពីព្រឹកថ្ងៃចន្ទនេះចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនិងការបាក់ដីនៅភាគខាងលិចនៃប្រទេសជប៉ុនបានកើនឡើងដល់ ៨៨ នាក់ហើយ និងមនុស្សរាប់សិបនាក់ទៀតនៅតែបាត់ខ្លួនបន្ទាប់ពីមានការជួយសង្គ្រោះពីក្រុមការងារជាង​ ២០០០ នាក់ក្នុងទីក្រុងកួរ៉ាស៊ីគី ភាគខាងលិចប្រទេស​ ។

មនុស្សជិត ២ លាននាក់នៅ ខេត្តជាច្រើនក្នុងប្រទេស ត្រូវបានបញ្ជាឲ្យចាកចេញពីលំនៅដ្ឋាន
​ដើម្បីគេចចេញពីទឹកឡើងខ្ពស់ និង​ការរអិលបាក់ដី ។

នៅភាគខាងលិចប្រទេសជប៉ុនក្រុមការងារសង្គ្រោះបន្ទាន់និងបុគ្គលិកយោធាបានប្រើប្រាស់ឧទ្ធម្ភាគចក្រនិងទូកដើម្បីសង្គ្រោះមនុស្សពីទឹកទន្លេនិងចេញពីអគារផ្សេងៗដូចជាមន្ទីរពេទ្យជាដើម។