ព្រះមហាក្សត្រយាងជាអធិបតីក្នុងទិវារុក្ខទិវា៩កក្កដា នៅស្រុកទឹកឈូ​ ខេត្ត​កំពត​

វិទ្យុជាតិកម្ពុជា៖ ដោយ ជួន បូណា៖នៅព្រឹកថ្ងៃទី៩ ខែកក្កដា នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាអធិបតីក្នុងទិវារុក្ខទិវា៩កក្កដា ដែលប្រារព្វធ្វើឡើងចំណុច ភូមិ​ព្រែក​អំពិល​ ឃុំកោះតូច​ ស្រុកទឹកឈូ​ ខេត្ត​កំពត​។