ស្ពានជ្រោយចង្វារចាស់ មិត្តភាព កម្ពុជា ជប៉ុន កែលម្អ សម្រេចបានជិត៥០ភាគរយ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន

មន្រ្តីក្រសួងសាធារណការបានឲ្យដឹងថាគម្រោងកែលម្អស្ពានជ្រោយចង្វារចាស់ មិត្ត ភាព កម្ពុជា ជប៉ុន មកដល់ពេលនេះសម្រេចបានជិត៥០ភាគរយ ដោយ​គ្រោង​ស្ថាបនាអោយ ហើយនៅពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍​របស់​ប្រ​ជាពលរដ្ឋ។
លោកឈឹម ផល្លា ប្រធានយកដ្ឋានផ្លូវថ្នល់ ក្រសួងសាធារណការនិង​ដឹកជញ្ជូន​​បាន ឲ្យដឹងថា  ក្រុមការងារជំនាញទំាងជប៉ុននិង​កម្ពុជាកំពុងសម្រុកការជួស​ជុល​គម្រោង​​​កែលម្អស្ពានជ្រោយចង្វារចាស់ទំាងយប់ទំាងថ្ងៃ ដើម្​បីអោយហើយ​មុន​ផែន​​​ការ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ខណៈ​ស្ពាន​ជ្រោយចង្វារថ្ មីមានចរាចរណ៍មមាញឹកខ្លំាងប្រឈមការកកស្ទះចរាចរណ៍​ជារៀង​រាល់​​​ថ្ងៃ ។ លោកបន្តថា មកដល់ពេលនេះគម្រោង​ការនេះសម្រេចបាន​ចំនួន៤៨ភាគ​រយ ក្នុងនោះសម្រេចការងារដូចជា នៅលើតួស្ពានចាស់ផ្នែកកណ្តាល​ទន្លេបាន​ប្តូរ​បង្កាន់​ដៃថ្មី បកផ្លូវកៅស៊ូចាស់ចេញ ហើយអ៊ុតផ្លូវកៅស៊ូថ្មី ការលៀបពណ៌​ដែកនៅ​លើ​​​​បង្គំតួស្ពាន និងត្រៀមតម្លើងបង្កាន់ដៃស្ពាននៅពេលឆាប់ៗនេះ។ចំណែក​នៅ​គល់​ស្ពានទំាងសងខាងវិញក្រុមការងារបានបុកគ្រឹះ ចាក់សរសរស្ពានរួចរាល់ ត្រៀម​តម្លើង​​​ធ្នឹមស្ពាននាពេលខាងមុខ។
លោកឈឹម ផល្លា បានបញ្ជាក់ថា តាមរយៈការប្រឹងប្រែងរបស់ក្រុមការងារជំនាញ គម្រោងនេះអាចហើយ មុនផែនការរយៈពេល២ខែ ពោលគឺអោយហើយ​មុនបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៩ខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរចរណ៍ចេញ​ទៅ​​​​ស្រុកកំណើតមិនប្រឈមការកកស្ទះ។
សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានជ្រោយចង្វារចាស់ មិត្តភាព កម្ពុជា ជប៉ុន​ឡើង​​វិញនេះ គ្រោងប្រើរយៈពេលពេល២២ខែ ដោយត្រូវចំណាយ​ថវិការហូត​ដល់​ជាង៣៣លានដុល្លា ដែល ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ៕