លោកត្រាំនិយាយថាលោកគីមមានចក្ខុវិស័យផ្សេងមួយសម្រាប់កូរ៉េខាងជើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.០៧.១៨)

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកជឿជាក់ថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនមានចក្ខុវិស័យពីអនាគតផ្សេងមួយសម្រាប់ប្រទេសរបស់លោកនៅពេលដែលអ្នកការទូតកំពូលរបស់អាមេរិកកំពុងធ្វើដំណើរទៅក្រុងព្យុងយ៉ាងដើម្បីពិភាក្សាអំពីការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះអ៊ែរហ្វ័សវ័ន (Air Force One) ក្នុងពេលធ្វើដំណើរទៅរដ្ឋម៉ុនតាណា
របស់អាមេរិក លោកត្រំា​បាននិយាយថា:«ខ្ញុំពិតជាជឿថាលោកគីមមើលមានចក្ខុវិស័យមើលឃើញពីអនាគតផ្សេងមួយសម្រាប់ជនជាតិកូរ៉េខាងជើងរបស់គាត់ហើយខ្ញុំសង្ឃឹមថានេះជាការពិត។

លោកត្រាំ បាននិយាយដូច្នោះនៅពេលរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកម៉ែក
ប៉ុមពេអូ​បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីធ្វើការចរចាលើពាក្យសន្យារបស់លោកគីមក្នុងកិច្ចប្រជុំកំពូលនៅឯសិង្ហបុរីកាលពីខែមុនស្តីអំពីការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ។