វៀតណាមចាប់ខ្លួនបានភេរវជន ៧ នាក់ដែលបំផ្ទុះគ្រាប់បែកនៅស្ថានីយប៉ូលីស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.០៧.១៨)

វៀតណាម៖ ប៉ូលិសវៀតណាមបានចាប់ខ្លួនមនុស្ស ៧នាក់ពីបទបំផ្ទុះគ្រាប់បែក​ភេវរកម្មនៅឯប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុងហូជីមិញកាលពីខែមុននេះដែលបានធ្វើឱ្យមនុស្ស ៣នាក់រងរបួស។

ប៉ូលីសក្នុងទីក្រុងហូជីមិញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័រជាផ្លូវការរបស់ពួកគេថា
នេះគឺជាករណីភេរវកម្មប្រឆាំងនឹងរដ្ឋាភិបាល  ។

ប៉ូលីសបានចាប់ខ្លួនមនុស្ស ៧ នាក់នោះព្រមទាំងរឹបអូសបានគ្រឿងផ្ទុះ ១០ គីឡូក្រាម។ អ្នកទោស ៤
នាក់ត្រូវបានចោទប្រកាន់ពីបទភេរវកម្មហើយបីនាក់ទៀតត្រូវចោទប្រកាន់ពីបទជួញដូរគ្រឿងផ្ទុះ។