សាកសពជាង ៥.២០០ នាក់ត្រូវបានរកឃើញនៅទីក្រុងម៉ូស៊ុល​របស់ប្រទេសអ៊ីរ៉ាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៦.០៧.១៨)

អ៊ីរ៉ាក់៖ កាលពីថ្ងៃព្រហស្បតិ៍ប៉ូលិសការពារជាតិអ៊ីរ៉ាក់បានរាយការណ៍ថាសាកសពជាង ៥២០០
នាក់ត្រូវបានគេរកឃើញក្នុងកំឡុងពេលប៉ុន្មានខែចុងក្រោយនេះដែលបានកប់ក្រោមកម្ទេចកម្ទីអគារបាក់បែក​ស្ថិតនៅភាគខាងលិចទីក្រុងម៉ូស៊ុល ​ ។

ចំនួនសាកសពសរុបដែលបានរកឃើញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបានកើនឡើងដល់ ៥.២២៨
នាក់ដែលរួមមានសាកសពជនស៊ីវិល​ ចំនួន ២.៦៥៨ និងសាកសពចំនួន ២.៥៧០
នាក់ជារបស់ពួកសកម្មប្រយុទ្ធក្រុមឥស្លាមហៅកាត់ថា ​ក្រុមអាយស៊ីស ។

នៅចំកណ្តាលទីក្រុងម៉ូស៊ុល មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងទ័ពអ៊ីរ៉ាក់ និងក្រុមអាស៊ីស
នៅពេលដែលប្រតិបត្តការវាយលុករបស់កងទ័ពរដ្ឋាភិបាល ​បានពើបនឹងការតស៊ូដ៏ស្វិតស្វាញរបស់ពួកសកម្មប្រយុទ្ធអាយស៊ីសនិងការបង្កប់គ្រាប់បែកតាមដងផ្លូវនិងអគារជាច្រើន
ធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់លំនៅដ្ឋាន និងអាយុជីវិតមនុស្ស ។