គម្រោងបែងចែកដីសង្គមកិច្ច គ្រោងសាងសង់អគារសិក្សាមួយខ្នងទៀតក្នុងបរិវេណ សាលាបឋមសិក្សាកាកុត ឃុំសំបុកស្រុកចិត្របុរី ដើម្បីបង្កើតជាអនុវិទ្យាល័យ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុកសុខរិន៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដែលគ្រប់គ្រងដោយអន្តរ ក្រសួង មានក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងកសិកម្ម និងគណៈកម្មាធិ ការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ រួមជាមួយស្ថាបន័ពាក់ ព័ន្ធមួយចំនួនទៀត គ្រោងជួយសាងសង់អគារសិក្សាមួយខ្នងទៀត ស្ថិតនៅក្នុងបរិវេណ សាលាបឋមសិក្សាកាកុត ឃុំសំបុកស្រុកចិត្របុរី ដើម្បីបង្កើតជាអនុវិទ្យាល័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សដែលរស់នៅក្នុងតំបន់នោះ។ លោកហុក សុខរិនធ្វើសេចក្តីរាយការណ៍៖ នាយគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ បានអៈ អាងថា គម្រោងសាងសាង់អគារសិក្សាថ្មីមួយខ្នងបន្ថែមទៀត ដើម្បីបង្កើតជាអនុវិទ្យាល័យប្រចាំសហគមន៍សម្បទានិកាកុត ឃុមសំបុកនេះ គ្រោងនឹងអាចសាងសង់នៅឆ្នាំ២០១៩ឬ២០២០ខាងមុខ ដើម្បីកាត់បន្ថយការ លំបាករបស់សិស្សានុសិស្សដែលត្រូវទៅរៀនឆ្ងាយ នៅ អនុវិទ្យាល័យឃុំផ្សេងរហូតដល់ជិត១០គីឡូម៉ែត្រ។លោកបណ្ឌិតដោក ដូម៉ា នាយកគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ហៅកាត់ថាឡាហ្សិត និងជាអគ្គនាយករងលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា ក្រុមការងារគម្រោងនិងអាជ្ញាធរខេត្តបានប្តេជ្ញានឹងសាងសង់សាលារៀនថ្មីនេះអោយបាន តាមរយៈកញ្ចប់ថវិកាគម្រោងដែលនៅសេសសល់ និងការ កៀគរសប្បុរសជននានា ដើម្បីប្រមូលថវិការសាងសង់សាលារៀននេះ ដែលមួយខ្នងមាន៥ បន្ទប់។ លោកបានបញ្ជាក់ថា ការសម្រេចសាងសង់សាលារៀនបន្ថែមនៅក្នុងសហគមន៍នេះ គឺជាតម្រូវការចំពោះមុខដើម្បីដោះស្រាយទុក្ខលំរបស់សិស្សានុសិស្សដែលទៅរៀននៅសាលា ឆ្ងាយរួមទាំងកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្សថែមទៀត។លោកលីវ វិបុត្រ ជានាយកសាលាបឋមសិក្សាសម្បទានកាកុត ស្ថិតតំបន់សម្បទានដីសង្គម នៅក្នុងឃុំសំបុក ស្រុកចិត្របុរីបានឲ្យដឹងថា ប្រសិនបើរាជរដ្ឋាភិបាលឬគម្រោងសាងសង់អនុ វិទ្យាល័យនៅតំបន់នេះមែន នោះបានដោះស្រាយការលំបាកជូនដល់ប្រជាពលរដ្ឋនិងសិស្សា នុសិស្សនៅតំបន់នេះបានច្រើន ។ លោកបញ្ជាក់ថា ក្រុមអ្នកភូមិដែលទទួលបានដីសម្បទានសង្គមកិច្ចរស់នៅក្នុងភូមិនេះ បានត្អូញត្អែរពីបញ្ហាកូនទៅរៀនឆ្ងាយប្រឈមបញ្ហាសុវត្ថិភាព ចំណាយច្រើន ហើយពេលខ្លះបានបង្ខំអោយកូនឈប់រៀនដោយសារកក្តាជីវភាព។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២បានសាងសង់សាលាបឋមសិក្សាសម្បទានកាកុតចំនួន១ខ្នងមាន៥បន្ទប់រួចរាល់ ហើយដើម្បីអោយសិស្សានុសិស្សនៅក្នុងសហគមន៍ដែលទើបតែបង្កើតថ្មីនេះបានរៀនសូត្រ បង្កើនធនធានមនុស្សសម្រាប់ប្រទេសជាតិ។ ដោយឡែកដោយសារតែមានកំណើនសិស្សានុ សិស្សនៅក្នុងសហគមន៍នេះ គម្រោងកំពុងសាងសាង់អគារសិក្សាមួយខ្នងទៀតមាន៥បន្ទប់ ដែលសម្រេចបានជាង៧០ភាគរយ ហើយជាផែនការនៅឆ្នាំ២០១៩នេះ គម្រោងនឹងសាងសង់ អគារសិក្សាមួយខ្នងទៀតដើម្បីបង្កើតជាអនុវិទ្យាល័យប្រចាំសហគមន៍ដីសម្បទាននេះតែ ម្តង៕