ការវាយប្រហារតាមអាកាសបានចាប់ផ្តើមឡើងវិញក្នុងតំបន់ភាគខាងនីរតីប្រទេសស៊ីរី​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភពពី ​រ៉យតឺរ (០៥.០៧.១៨)

រុស្សី៖ ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា ប្រទេសរុស្សី
បានចាប់ផ្តើមឡើងវិញនូវប្រតិបត្តការវាយប្រហារតាមផ្លូវអាកាសប្រឆំាងនឹងពួកឧទ្ទាម
នៅភាគនីរតីប្រទេសស៊ីរី កាលពីថ្ងៃពុធនេះបន្ទាប់ការចរចារសន្តិភាពសម្រាប់តំបន់នោះរវាងពួកឧទ្ទាម និងរដ្ឋាភិបាលស៊ីរី ត្រួវបរាជ័យមក ។

ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បានរួមជាមួយប្រទេសរុស្សី
បើកប្រតិបត្តការតាមផ្លូវអាកាស ដើម្បីដណ្តើមតំបន់ភាគនីរតីនោះ ពីពួកឧទ្ទាម
ដែលធ្វើឲ្យមានការរត់ភៀសខ្លួនចេញរបស់ប្រជាជនក្នុងតំបន់នោះ សារជាថ្មី ។

ការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសរុស្សី បានផ្អាកកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ
​តែបានចាប់ផ្តើមសារជាថ្មី នៅថ្ងៃពុធនេះ ។​