ប្រទេសកាណាដាកំពុងទទួលរងដោយរលកកម្តៅ​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភពពី ​រ៉យតឺរ (០៥.០៧.១៨)

កាណាដា៖ ទីភ្នាក់ងារព័ត៌មានបរទេសបាននិយាយថា មានមនុស្សចំនួន ៦
នាក់ទៀតបានស្លាប់នៅក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ដោយសារការរលកកម្តៅ
ធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារអាកាសធាតុក្តៅខ្លំាង ឡើងដល់ ១២ នាក់ហើយ ។

មន្រ្តីសុខាភិបាលប្រទេសកាណាដា បាននិយាយថា អាកាសធាតុក្តៅខ្លំាង
​បានកើតមាននៅភាគកណ្តាល និងភាគខាងកើតប្រទេសកាណាដា ហើយអ្នកដែលស្លាប់
គឺច្រើនជាអ្នកដែលរស់នៅក្នុងផ្ទះ គ្មានម៉ាស៊ីនត្រជាក់ ។

ការិយាល័យអាកាសធាតុរបស់ប្រទេសកាណាដា
បានចេញការជូនដំណឹងឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា
ដែលអាចកើតមានឡើងដោយសារការកើនឡើងនូវកម្តៅនៅក្នុងទីក្រុងម៉ុងរ៉េអាល់
និងទីក្រុងមួយចំនួនទៀត ។