លោកពូទីននិងលោកត្រំានឹងពិភាក្សាគ្នាអំពីតំបន់គ្មានការប្រឈមមុខគ្នាក្នុងប្រទេសស៊ីរី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (០៥.០៧.១៨)

រុស្សី៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្សី លោកសែររឺហ្គេ ឡាវរ៉ុស ()
ដែលបាននិយាយកាលពីថ្ងៃពុធនេះថា ប្រធានាធិបតីរុស្សី លោកវ្លាឌីមៀ ពូទីន
និងប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា​អាចនឹងលើកយកបញ្ហាពីស្ថានការណ៍ក្នុងតំបន់គ្មានការប្រឈមមុខគ្នា ក្នុងប្រទេសស៊ីរី មកពិភាក្សាគ្នា​ក្នុងពេលមេដឹកនំាទំាងពីរនឹងជួបគ្នា នៅថ្អៃទី ១៦ ខែ កក្កដា ក្នុងទីក្រុងហែលស៊ីងគី ប្រទេសហ្វំាងឡង់ខាងមុខនេះ ។​

រដ្ឋមន្ត្រីការបរទេសរុស្សីបាននិយាយនៅក្នុងសន្និសីទកាសែត ថា
មេដឹកនំាទំាងពីរនឹងជជែកគ្នាពីបញ្ហាទំាងអស់​ដែលទាក់ទងនឹងប្រទេសស៊ីរី ។

ប្រទេសរុស្សី ​សហរដ្ឋអាមេរិក និងប្រទេសហ្សកដានី កាលពីឆ្នំា ២០១៧
បានសម្រេចកិច្ចព្រមព្រៀងមួយស្តីពីការបង្កើតតំបន់គ្មានការប្រឈមមុខគ្នានៅភាគខាងត្បូងប្រទេសស៊ីរី
ដែលកំពុងតែហែកហួរដោយសង្ក្រាម ដើម្បីជួយស្តារឡើងវិញនូវស្ថេរភាព
និងសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ ។​