ប្រទេសចិននិយាយថានឹងមិនបង្កបញ្ហាមុនគេក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកទេ​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភពពី រ៉យតឺរ (០៥.០៧.១៨)

ចិន៖ ក្រសួងហិរញ្ញវត្ថុប្រទេសចិនបាននិយាយកាលពីថ្ងៃពុធនេះថា ប្រទសចិន
នឹងមិនបង្កបញ្ហាមុនគេជាដាច់ខាត ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក
ហើយនិងមិនមែនជាប្រទេសដែលយកពន្ធនំាចូលមុនគេដែរ ។​

យោងតាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថាវិធានការយកពន្ធរបស់ប្រទេសចិនលើមុខទំនិញដែលនំាចូលពីអាមេរិក ក្នុងចំនួនទឹកប្រាក់ ៣៤ ពាន់លានដុល្លាអាមេរិក នឹងចូលជាធរមាននៅថ្ងៃសុក្រនេះហើយ ។​

ក្រសួងហិរញ្ញវត្ថុចិន បាននិយាយទៀតថា រដ្ឋាភិបាលប្រទេសចិនបានបញ្ជាក់ជាច្រើនលើកច្រើនសារ
អំពីជំហររបស់ខ្លួន ថានឹងមិនអនុវត្តការយកពន្ធលើទំនិញនំាចូល មុនសហរដ្ឋអាមេរិកនោះ ទេ ។

ប្រទេសអាមេរិកបាននិយាយថា ខ្លួននឹងអនុវត្តការយកពន្ធលើទំនិញនំាចូលពីប្រទេសចិន
ដែលមានទឹកប្រាក់ចំនួន ៣៤ ពាន់លានដុល្លាអាមេរិក នៅថ្ងៃសុក្រ​នេះ ។