ព្រឹកនេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅខេត្តកណ្តាលជាង ២៧.៥០០នាក់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៥ខែកក្ក ដាឆ្នាំ២០១៨នេះ   បានអញ្ជើញបន្តចុះជួបសំណេះសំ ណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៧.៥០០នាក់មកពីរោងចក្រ សហគ្រាស ចំនួន២៥នៅក្នុងខេត្តកណ្តា ល ។ពិធីសំណេះសំណាលនេះ រៀបចំធ្វើនៅមជ្ឈមណ្ឌ លពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិព្រៃរកា  ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។     នេះជាជំនួបលើកទី២ របស់សម្តេចតេជោជាមួយកម្ម ករ និយោជិត នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលនេះ ដែលកាលពីព្រឹកថ្ងៃទី០៤ ខែកក្កដាម្សិលមិញ សម្តេចបានជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង២៧.៤២៧ នាក់ មកពីរោងចក្រចំនួន១៨ ។     ឯកឧត្តមអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងប ណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ឲ្យដឹងថា រោងចក្រ ស ហគ្រាសទាំង២៥ ដែលជួបជុំនាពេលនេះ គឺស្ថិតនៅស្រុ កអង្គស្នួលនេះ មានកម្មករនិយោជិតចំនួន ២៧.៥២៩ នាក់ ។ រោងចក្រសហគ្រាសទាំង២៥នេះ   មានអ្នកវិនិ យោគមកពីប្រទេសចិនចំនួន២១ កូរ៉េចំនួន១  ជប៉ុនចំនួន១  និងកម្ពុជាចំនួន ២ ។ រោងចក្រទាំងនេះ មានកាត់ដេរសម្លៀកបំពាក់ ផលិតកាបូប និង ដេរប៉ាក់ ។ផលិតផលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។     បើតាមឯកឧត្តមអ៊ិត សំហេង  នេះជាជំនួបលើកទី ៤៩ហើយ គិតចាប់តាំងពីថ្ងៃទី ២០ខែសីហាឆ្នាំ២០១៧ មកដល់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៨នេះ ដែលសម្តេចតេ ជោនាយករដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយបង ប្អូនកម្មករនិយោជិត ដែលមានចំនួនសរុបជាង៦៨ ម៉ឺននាក់ ។  ឯ.ឧរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា មកដល់ពេលនេះខេត្តកណ្តាល មានសហគ្រាស គ្រឹះស្ថានចំនួន៤៦២ មានកម្មករ និ យោជិតជាង១៥ម៉ឺននាក់ ក្នុងនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៦៨ មានកម្មករនិយោជិតចំនួនជាង១៣ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង៣២២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។