ការលក់អាវុធរបស់បារាំងឲ្យទៅមជ្ឈឹមបូព៌ាកើនឡើងចំនួនទ្វេដង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៤.០៧.១៨)

បារាំង៖ តាមរបាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា ការលក់អាវុធរបស់ប្រទេសបារាំងឲ្យទៅកាន់មជ្ឈឹមបូព៌ាបានកើនឡើងទ្វេដងក្នុងឆ្នាំ ២០១៧ ក្នុងពេលដែល​ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron)បានប្រឆាំងនឹងការដាក់សម្ពាធពីសមាជិកសភានិងក្រុមសិទ្ធិមនុស្សក្នុងការទប់ស្កាត់លំហូរអាវុធទៅកាន់តំបន់ដែលមានជ ម្លោះនៅមជ្ឈឹមបូព៌ា។

បារាំងស្ថិតក្នុងប្រទេសដែលនាំចេញគ្រឿងសព្វាវុធឈានមុខគេរបស់ពិភពលោកហើយបាន
បង្កើនទំនាក់ទំនងការទូតរបស់ខ្លួននៅមជ្ឈឹមបូព៌ាតាមរយៈការលក់នាវា​ រថក្រោះ
កាំភ្លើងធំនិងគ្រាប់កាំភ្លើងឲ្យទៅកាន់ប្រទេសអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីតនិងអេហ្ស៊ីប។

របាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាលស្តីពីការលក់អាវុធដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃពុធបានបង្ហាញថាការលក់សព្វាវុធធសរុបរបស់ប្រទេសបារាំងមានតំលៃ ៧ ពាន់លានអឺរ៉ូនៅឆ្នាំ ២០១៧ ។