ព្រឹកនេះក្រសួងព័ត៌មានបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ តាម គេហទំព័រ និងបណ្តាញសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជា

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ លោកចេម ហួត

ភ្នំពេញ៖ ក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី៤នខែកក្កដានេះបានបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ តាម គេហទំព័រ និងបណ្តាញសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជា ដើម្បីបញ្ជ្រាបការយល់ ដឹងដល់ អ្នកសាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឲ្យយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ត្រីពាក់ព័ន្ធ និងអ្នកសាព័ត៌មានជាច្រើននាក់៕