សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២៧.០០០នាក់នៅខេត្ត កណ្តាល

វិទ្យុជាតិកម្ពុជា ដោយ លោក ជៀង យ៉ារ៉េត
កណ្តាល÷សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២៧.០០០នាក់នៅខេត្ត កណ្តាល
នៅព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៨នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៧.០០០នាក់មកពីរោងចក្រ សហគ្រាស ចំនួន១៨នៅក្នុងខេត្តកណ្តាល ។ ពិធីសំណេះសំណាលនេះ រៀបចំធ្វើនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានឲ្យដឹងថា នេះជាជំនួបលើកទី៤៨ហើយ គិតចាប់តាំងពីថ្ងៃទី ២០ខែសីហាឆ្នាំ២០១ ៧មក ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបសំ ណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ដែលសរុបមានចំនួនជាង៦៥ម៉ឺននាក់ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានឲ្យដឹងទៀតថា រោងចក្រ សហគ្រាស ទាំង ១៨ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំ ណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ថិតនៅក្នុងស្រុកអង្គស្នួលទាំងអស់ មានកម្មករនិយោ ជិតចំនួន២៧.៤២៧ នាក់ ដែលមានអ្នកវិយោគមកពីប្រទេសចិនចំនួន១៣ កូរ៉េចំនួន២ សិង្ហបុរីចំនួន១ ថៃចំនួន១ និងខ្មែរចំនួន១ ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១២ រោងចក្រផលិតស្បែកជើងចំនួន២ ផលិតកាបូបចំនួន២ ផលិតចំណីសត្វចំនួន១ និងផលិតកេសកាតុងចំនួន១ ។ ផលិតផលផលិតចេញ ពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកា ន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ឯ.ឧរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានបញ្ជាក់ថា មកដល់ពេលនេះខេត្តកណ្តាលមានសហគ្រាស គ្រឹះស្ថានចំនួន៤៦២ មានកម្មករ និយោជិតជាង១៥០.០០០នាក់ ដែលមានប្រាក់ឈ្នួលសរុប៣៦៣លានដុល្លារ។ក្នុងនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៦៨ មានកម្មករនិយោ ជិតចំនួនជាង១៣៤.០០០ នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង៣២២លានដុល្លារក្នុងមួយឆ្នាំ។
ឯកឧត្តមអ៊ិត សំហេង បានបញ្ជាក់ទៀតថា ការអភិ វឌ្ឍតំបន់នេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទា ញវិនិយោគ ការពង្រាយរោងចក្រនៅតាមមូលដ្ឋានជាប់ នឹងប្រជាជន បង្កើតការងារជូនកម្មករនិយោជិតរបស់រាជ រដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្តគោលនយោ បាយជាតិស្តីពីមុខរបរនិងការងារ គោលនយោបា យអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្មករ គោលនយោ បាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជា ជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាននិងកំពុងប្រែក្លាយខេត្តកណ្តាល ទៅជាខេត្តដែលមាន ការអភិវឌ្ឍសេដ្ឋកិច្ចដូចបណ្តាខេត្តនានា នៅក្នុងព្រះរាជាណា ចក្រកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងដែរថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព ការរក្សានិងបង្កើតការងារជូនកម្មករនិយោជិតនៅ២០១៨នេះ វិស័យការងារបន្តអភវឌ្ឍរីកចម្រើន អត្រាមានការងារធ្វើ៩៩,៣ភាគរយនៃកម្លាំងពលកម្មសរុបប្រមាណជិត ១០ លាននាក់ ក្នុងនោះសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: មានចំនួនជាង១ម៉ឺន២ពាន់នាក់ និងមានកម្មករនិយោជិតសរុបចំនួនជិត១លាន៥សែននាក់ ដែលមានប្រសក់ឈ្នួលសរុបជាមធ្យមប្រមាណជាង៣ពាន់៥រយលានដុល្លារ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានកម្មករនិយោជិតជាង៨សែន៣ម៉ឺននាក់ ដែលមានប្រាក់ ឈ្នួលសរុបប្រមាណជិត២ពាន់លានដុល្លារ។សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួនជិត៦សែននាក់ មានកម្មករចំនួនជាង២លាន៤សែននាក់ វិស័យកសិកម្មប្រមាណជាង៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ១លាន២សែននាក់និងមន្រ្តីសា ធារណ:ចំនួនប្រមាណជាង៥សែននាក់។