អាជ្ញាធររាជធានីភ្នំពេញ ប្រគល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពល ៤០២ប័ណ្ណ នៅសហគមន៏គង្គារផុស ខណ្ឌឫស្សីកែវ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ួង វិធ ៖

អាជ្ញាធររាជធានីភ្នំពេញ ប្រគល់ប័ណ្ណកម្មសិទ្ធិ អចលនទ្រព្យ ជូនប្រជាពល៤០២គ្រួសារ រស់​នៅសហគមន៏គង្គារផុស សង្កាត់ទួសសង្កែ២ ខណ្ឌមានជ័យ ដើម្បី ផ្តល់ភាពងាយស្រួល​ដល់​ប្រ​ជា​ពលរដ្ឋក្នុងការយកប័ណ្ណកម្មសិទ្ធិនេះ ទៅប្រើប្រាស់តាមតម្រូវការក្នុង​ជីវភាពរស់នៅ​ប្រចាំ​ថ្ងៃ​។
ក្នុងពិធីចែកប័ណ្ណសំគាល់សិទ្ធិ អចលនវត្ថុ ជូនប្រជាពលរដ្ឋ សហគមន៏ អង្គារផុស​ចំនួន​៤០២​ក្បាលដី ស្ថិតនៅសហគមន៍គង្គាផុស សង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រគល់​ប័ណ្ណកម្មសិទ្ធិជិត២០០០ប័ណ្ណរួចហើយ ជូនប្រជាពលរដ្ឋ ក្នុងខណ្ណចំនួន៣ គឺខណ្ឌច្បារអំពៅជិត​១០០០ប័ណ្ណ និងខណ្ឌដូនពេញ៥៥៤ប័ណ្ណ និងខណ្ឌឬស្ស៊ីកែវចំនួនជាង៤០០ប័ណ្ណ។ កម្ម​សិទ្ធិ​មួយ​សន្លឹកប្រគល់ជូនបងប្អូននាពេលនេះ មានតម្លៃស្មើនឹងតម្លៃផ្ទះឬក្បាលដីនីមួយៗ។ ដូច​នេះ ​សូមបងប្អូនត្រូវចេះថែរក្សាការពារប័ណ្ណដ៍មានតំលៃនេះឲ្យបានល្អ និងមានសុវត្ថិភាព។ ឯក​ឧត្តម​ អភិបាលរាជធានីបញ្ជាក់ថា ការផ្តល់ប័ណ្ណនេះជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើ​​​វិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នាទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី និងជាយុទ្ធ​សាស្រ្ត​កាត់បន្ថយភាពក្រីក្ររបសើបងប្អូនផងដែរ។
លោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូយោដី រាជ​ធានី​ភ្នំ​ពេញ បានឲ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ជាវិធីសាស្រ្តមួយដែលធ្វើ​ការចុះ​បញ្ជី ដីធ្លីបានយ៉ាងច្បាស់មានប្រសិទ្ឋិភាព មានតម្លាភាពនិងធានាបាននូវ​ភាពកក់ក្តៅ​ជូនប្រជា​ពល​រដ្ឋ ដើម្បីកាន់កាប់ដីធ្លី និងធានាសុវត្ថិភាពដីធ្លី។ លោកបន្តថា ការគ្រប់គ្រងដីធ្លីបានល្អ គឺជាមូលដ្ឋាន​ឲ្យរដ្ឋ គិតគូរប្រមូលចំណូលចូលថវិកាជាតិ ។ម្យ៉ាងទៀត ជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុង​ការ​អនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គមប្រកប​ដោយ​ចីរភាព ។ លោកបន្តថា គ្រប់សកម្មភាព មុននឹងចេញប័ណ្ណកម្មសិទ្ធសម្គាល់អចលនវត្ថុ ជូនប្រ​ជា​ពលរដ្ឋ គឺក្រុមមន្រ្តីជំនាញសូយោដីបានចុះ វាស់វែងក្បាលដីជាច្រើនខែមកហើយ រហូតមកដល់​ថ្ងៃនេះ គឺបានទទួលនូវប័ណ្ណកម្មសិទ្ធជាផ្លូវការតែម្តង។
សូមបញ្ជាក់ថា គម្រោងរៀបចំ រដ្ឋបាលដីធ្លីក្នុងរាជធានីភ្នំពេញនេះ បានចាប់ផ្តើម នៅខែ​តុលា​ឆ្នាំ​២០០៣​ រហូតមកដល់បច្ចុប្បន្ន ដែលគម្រោងនេះ ចុះបញ្ជីបាន៦០សង្កាត់រួចហើយ ៕