លោកត្រាំគម្រាមអង្គការពាណិជ្ជកម្មពិភពលោកបន្ទាប់ពីសហភាពអឺរ៉ុបព្រមានតម្លើងពន្ធរថយន្ត

វិទ្យុជាតិ/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៣.០៧.១៨)

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃចន្ទ​​ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានព្រមានអង្គការពាណិជ្ជកម្មពិភពលោកថាសហរដ្ឋអាមេរិកនឹងធ្វើអ្វីមួយ ប្រសិនបើមានការប្រព្រឹត្តមិនត្រឹមត្រូវមកលើអាមេរិក​ ។
លោកត្រំាបាន​ថ្លែងដូច្នោះ ​ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីសហគមអឺរ៉ុប និយាយថា
ពន្ធលើរថយន្តដែលសហរដ្ឋអាមេរិកនឹងអនុវត្ត អាចនឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មរថយន្តរបស់ខ្លួន
ហើយអាចនឹងធ្វើឲ្យសហគមអ៊ឺរ៉ុប សងសឹកវិញ ​។

លោកត្រាំបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្នុងអំឡុងកិច្ចប្រជុំមួយជាមួយនាយករដ្ឋមន្ត្រីហូឡង់លោកម៉ាក រ៉ូតតេ(Mark Rutte) នៅឯសេតវិមានថា​​អង្គការពាណិជ្ជកម្មពិភពលោកបានធ្វើមិនគប្បីចំពោះសហរដ្ឋអាមេរិកយ៉ាងខ្លាំងហើយខ្ញុំសង្ឃឹមថាអង្គការនេះនឹងផ្លាស់ប្តូរវិធីរបស់ពួកគេ។

សម្តីរបស់លោកត្រាំបានកើតឡើងក្រោយពីគេហទំព័រព័ត៌មានរបស់ក្រុមហ៊ុនអាក់ស៊ីយ៉ូ (Axios)
បានរាយការណ៍ថារដ្ឋការលោកត្រាំបានធ្វើសេចក្តីព្រៀងច្បាប់ដែលនឹងអនុញ្ញាតឱ្យលោកដំឡើងពន្ធគយតាមចិត្តនិងចរចាអត្រាពន្ធ​ជាមួយបណ្តាប្រទេស​មួយចំនួន ដែលអ្វី ៗ ដែលលោកត្រំាបានធ្វើនេះ
គឺជាការរំលោភលើមូលដ្ឋានច្បាប់ចំនួនពីររបស់អង្គការពាណិជ្ជកម្មពិភពលោក។