អភិបាលក្រុងក្នុងប្រទេសហ្វីលីពីនមួយរូបត្រូវបានគេបាញ់សម្លាប់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៣.០៧.១៨)

ហ្វីលីពីន៖ ប៉ូលីសបាននិយាយថាចៅហ្វាយក្រុងក្នុងហ្វីលីពីនមួយរូប ​ដែលយកមុខសញ្ញារកស៊ីគ្រឿងញៀន ទៅដង្ហែតាមដងផ្លូវដើម្បីធ្វើឲ្យអាម៉ាស់មុខនោះ​ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃចន្ទខណៈដែលកំពុងចូលរួមក្នុងពិធីគោរពទង់ជាតិប្រចាំសប្តាហ៍។

ចៅហ្វាយក្រុងលោកអង់តូនីយ៉ូ ខាន់ដូ ហាលីលី (Antonio Cando Halili)​ត្រូវបានគេបាញ់មួយគ្រាប់​ចំទ្រូងនៅពេលដែលគាត់និងមន្ត្រីរាជការដ៏ទៃបានគោរពភ្លេងជាតិនៅក្រុងតាណអាន(Tanauan) ក្នុងខេត្តបាតំាងហ្កាស (Batangas) ភាគនិរតីនៃរដ្ឋធានីម៉ានីល។

ប៉ូលិសបានរាយការណ៍ថា​អ្នកជួញដូរគ្រឿងញៀនចំនួនជាង ៤២០០ នាក់ត្រូវបានបាញ់សម្លាប់អំឡុងពេលប្រតិបត្តិការក្នុងសង្គ្រាមបង្ហូរឈាមលើថ្នាំញៀនដែលបានចាប់ផ្តើមដោយលោកប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌុយទែរតេ (Rodrigo Duterte) កាលពីពីរឆ្នាំមុនដែលនេះជាយុទ្ធនាការមួយត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិមនុស្សក្នុងស្រុកនិងអន្តរជាតិ ។