សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធីអបអរសាទរគំរប់ខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នៅរសៀលថ្ងៃទី០២ខែ កក្ក ដាឆ្នាំ២០១៨នេះ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០នៃការ បង្កើត​​​ទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ដែលប្រារព្វធ្វើនៅCITY HALL ក្នុងមជ្ឈមណ្ឌល​សន្និបាត​និងពិព័រណ៌កោះពេជ្រ ។
ឯកឧត្តម ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ថា ទំ​នាក់ទំនងផ្លូវការកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ពោល ៥ឆ្នាំ​ក្រោយពេលកម្ពុជា ដណ្តើមបានឯករាជ្យពីប្រទេសបារាំង។ ទំនាក់ទំនងបានធ្វើឡើងរយៈ ពេល​តែ៣ឆ្នាំប៉ុណ្ណោះបន្ទាប់ពីព្រះបរមរតនកោដ្ឋព្រះកុរណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាន​​​​​ជួបដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីចិន លោក ចូវ អ៉ីនឡាយ នៅក្នុងទីក្រុងបានឌុង ប្រទេស​ឥណ្ឌូនេស៊ី ក្នុងពេលចូលរួមសន្និសីទមិនចូលបក្សសម្ព័ន្ធនាខែមេសា ឆ្នាំ១៩៥៥។
ចំណងទាក់ទងការទូត រយៈពេលជាងពាក់កណ្តាលសតវត្សរ៍ កន្លងមកនេះ មិត្តភាពជា​ប្រពៃ​ណី​​រវាងប្រទេសកម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់​ថ្នម​ថែ​រក្សាយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសកម្ពុជា និងចិន ត្រូវ​បានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការ​យ៉ាង​ជិត​​​ស្និទ្ធ ជាមួយគ្នាលើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌​មនុស្ស​ជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបានសមិទ្ធផលយ៉ាង ច្រើនទៀតផង ។
សម្តេចព្រះនរោត្តម សីហនុ ស្ថាបនិកទំនាក់ទំនងកម្ពុជា-ចិន គឺជាមិត្តភក្តិដ៏ស្និទ្ធស្នាលបំផុត​របស់ប្រជាជនចិន។ ថ្នាក់ដឹកនាំជំនាន់មុនៗរបស់ចិន ជាច្រើនរូបសុទ្ធ តែបាន​រឹតចំណង​មិត្ត​ភាព​យ៉ាងជ្រាលជ្រៅជាមួយនឹង ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដោយបាន​រួមវិភាគ​ទានដែលមិនអាចបំភ្លេចបាន ក្នុងការបណ្តុះ បណ្តាលបុព្វហេតុមិត្តភាពរវាងប្រទេសកម្ពុជា និង​​​ចិន។ ជាច្រើនទសវត្សរ៍កន្លងមកនេះ ព្រះករុណាព្រះបាទសម្តេ ចព្រះនរោត្តម សីហនុ បាន​ប្រ​កាន់ខ្ជាប់នូវគោលនយោ បាយរាប់អានជាមួយប្រទេសចិន ព្រមទាំងបានគង់ប្រថាប់ក្នុងប្រ​ទេស​​​ចិនអស់រយៈពេលជាយូរផងដែរ។ បើទោះបីស្ថាបនិកទំនាក់ទំនងកម្ពុជា-ចិន ព្រះករុណា​ព្រះ​ បាទសម្តេចព្រះនរោត្តម សីហនុ បានសោយទិវង្គតលើ ទឹកដីមិត្តចិន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ទៅហើយក្តី តែទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានគេលើកឡើងថា ជាទំ​នាក់​ទំនង​ស្អិតល្មួតចាក់ទឹកមិនលិចនេះ នៅតែបន្តតាមព្រះរាជតម្រិះរបស់សម្តេច សីហនុ តរៀងមក។