ក្រសួងព័ត៌មានអញ្ជើញអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឲ្យចូលរួមស្វែងយល់ពីប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ លោកចេម ហួត 

ភ្នំពេញ៖ ក្រសួងព័ត៌មានគ្រោងនឹងបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ តាម គេហទំព័រ និងបណ្តាញសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជា  ដើម្បីបញ្ជ្រាបការយល់  ដឹងដល់ អ្នកសាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឲ្យយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត ។ដូច្នេះ ក្រសួងបាន ស្នើឲ្យ ម្ចាស់ស្ថានីយ និងអ្នកគ្រប់គ្រងប្រព័ន្ធផ្សផ្វផ្សាយទាំងអអស់បញ្ជូនអ្នកគ្រប់គ្រងផ្សាយ ឬបុគ្គលឹកចំនួន១រូបចូល រួមសិក្ខា សាលា នេះ។

សិក្ខាសាលានេះ គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី៤ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង៨ព្រឹក នៅសាលសត្យា ទីស្តីការក្រសួងព័ត៌មាន ។ សូមអានសេចក្តីជួនដំណឹងខាងក្រោម៖