សហរដ្ឋអាមេរិកមានគម្រោងលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឲ្យអស់ក្នុងរយៈមួយឆ្នាំ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (០២.០៧.១៨)

សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករបស់សេតវិមានលោកហ្សន បល់តុន (John Bolton)
បាននិយាយកាលពីថ្ងៃអាទិត្យថាលោកជឿថាភាគច្រើននៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងអាចត្រូវបានរុះរើអស់ក្នុងរយៈពេលមួយឆ្នាំទោះបីជាអ្នកជំនាញមួយចំនួននិយាយថាដំណើរការពេញលេញអាចចំណាយរយៈពេលយូរជាងនេះ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិករបស់សេតវិមានបានប្រាប់​ស្ថានីយទូរទស្សន៍ស៊ីប៊ីអេស (CBS)
ថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្កើតកម្មវិធីមួយដើម្បីលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលជាអាវុធជីវសាស្រ្ត,នុយក្លេអ៊ែរនិងគ្រាប់មីស៊ីលឲ្យអស់ក្នុងរយៈពេលមួយឆ្នាំប្រសិនបើមានកិច្ចសហប្រតិបត្តិការពេញលេញនិងការបង្ហាញឆន្ទៈ ពីក្រុងព្យុងយ៉ាង។

លោកបានបន្តទៀតថារដ្ឋមន្រ្តីក្រសួងការបរទេសលោកម៉ែក ប៉ុនពេអូ (Mike Pompeo)
ទំនងជានឹងពិភាក្សាសំណើនោះជាមួយកូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ។

Leave a Reply

Your email address will not be published.