វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០២.០៧.១៨)
កូរ៉េខាងត្បូង៖ តាមទីភ្នាក់ងារកូរ៉េខាងត្បូងយ៉ុនហាបបានរាយការណ៍ដោយដកស្រង់ពីក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងថាកាលពីថ្ងៃអាទិត្យកូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានស្តារឡើងវិញនូវខ្សែទូរស័ព្ទហត់ឡាយយោធាក្នុងដែនសមុទ្ររវាងកងនាវាចម្បាំងនៃប្រទេសទាំងពីរ។
ក្រសួងការពារជាតិត្រូវគេដកស្រង់សម្តីដែលបាននិយាយថាអាជ្ញាធរយោធានៃកូរ៉េទាំងពីរបានបើកខ្សែហត់ឡាយរវាងកងនាវាចរ ដើម្បីការពារការប៉ះទង្គិចគ្នាដោយចៃដន្យនៅតាមដែនសមុទ្រជិតព្រំដែនខាងលិចនៃប្រទេសកូរ៉េទាំងពីរ។
សូមបញ្ជាក់ផងដែរថាខ្សែទូរស័ព្ទហត់ឡាយយោធាក្នុងដែនសមុទ្ររបស់កូរ៉េទាំងពីរត្រូវបានកាត់ផ្តាច់ចាប់តាំងពីខែឧសភាឆ្នាំ ២០០៨ មកម៉្លេះ ។