សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ ចរាចារណ៍

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ ចរាចារណ៍ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមាន​បែបនេះ​ក្នុង​ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពាន​អា​កាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ខែកក្កដា នេះ​​​។ សម្តេចតេជោ បានបន្តថា ប្រជាពលរដ្ឋគ្រប់រូប ខិតខំយ៉ាងណាធ្វើឲ្យចៀសផុត ពីគ្រោះ​ថ្នាក់​​​ចរាចរណ៍ ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ បើស្រវឹងសុំកុំបើកបរ។ ត្រូវ​គោរ​ព​ជីវិត​ខ្លួនឯងនិងគោរពជីវិតអ្នកដទៃ។សម្តេច សង្ឃឹមថាប្រជាពលរដ្ឋ នឹងខិតខំថែរ​ក្សាជីវិត​ខ្លួន​ឯង​និង​ជីវិតអ្នកដទៃ។សម្តេចតេជោ បានរំលឹកថា កាលពីសម័យសង្គ្រាមប្រជាពលរដ្ឋ ស្លាប់ដោយ​សារ​​​ខ្វះអាហារ ប៉ុន្តែបច្ចុប្បន្ន ប្រជាពលរដ្ឋបានស្លាប់ ដោយសារមានលុយព្រោះពេលដែល​ពួក​គាត់​មាន​​​​​​​ជីវភាពធូធារ ពួកគាត់ទិញរថយន្ត ទិញម៉ូតូ ហើយបើកបរដោយ ពុំមានការប្រុងប្រយ័ត្ន បណ្តាល​ឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
សម្តេចតេជោ បាន បញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន នៅតែជាបញ្ហា​ប្រ​ឈម​​​ធ្វើឲ្យប្រជាពល រដ្ឋស្លាប់ជារៀងរាល់ថ្ងៃ ដែលទាមទារ​សូមឲ្យបងប្អូនគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា។

Leave a Reply

Your email address will not be published.