អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖
នៅព្រឹកថ្ងៃទី០២កក្កដាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំព
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្នុងសុន្ទកថាស្វាគមន៍និងរបាយការណ៍ ថា គម្រោងសាងសង់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ មានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ក្នុងនោះតួស្ពាន មានប្រវែង ៦១០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានសង ខាង ប្រវែងសរុប ៣៣២ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ។ ឯកឧត្តម រដ្ឋមន្ត្រីបន្តថា គម្រោងនេះ ចំណាយថវិកាសរុបប្រមាណ ១៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជ រដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ពន្ធ និងអាករផ្សេងៗ។ ស្ពាននេះ បានប្រើពេលសាង សង់ចំនួន ២៤ខែ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។
បើតាមឯកឧត្តម ស៊ុន ចាន់ថុល ស្ពានអាកាសមិត្ត ភាពកម្ពុជា-ចិនសែនសុខ គឺជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ ដែលគម្រោងទាំងមូលមានប្រវែងសរុប ១៦,៦៧៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីមហាវិថីសហព័ន្ធរុស្សីនៅត្រង់ភ្លើងស្តុបរតនាផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរត់កាត់តាមបណ្តោយផ្លូវណ័ដប្រ៊ីឌ (Northbridge) ផ្លូវទ្រុងមាន់ ផ្លូវភូមិទួល ពង្រ ផ្លូវទំនប់៧មករា មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងតភ្ជាប់ទៅនឹងផ្លូវ ជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ១៤+៤១៧ ចំណុចគល់ស្ពានព្រែកហូរ(ផ្នែកខាងជើង) ស្ថិតនៅត្រង់ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងតភ្ជាប់ទៅផ្លូវលេខ១១៥ និងស្ពានតាខ្មៅ (ខេត្តកណ្តាល)។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមនយោ បាយឈ្នះ-ឈ្នះ និងការដឹកនាំរបស់សម្ដេចតេជោនា យករដ្ឋមន្ដ្រី បានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍគ្រប់វិស័យ ជាមួយកំណើនសេដ្ឋ កិច្ចជាតិប្រចាំឆ្នាំ ក្នុងរង្វង់ ៧ភាគរយ រយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ។ ក្នុងបរិការណ៍នៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយស្ថិរភាពនេះ បានធ្វើឲ្យកម្រិតជភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ដែលអនុញ្ញាតឲ្យពួកគាត់មានលទ្ធភាពប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនច្រើនជាងមុន សម្រាប់ការប្រកបមុខរបរ និងធ្វើដំណើរកំសាន្តទៅកាន់ទីជិតនិងទីឆ្ងាយ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ដោយការកើនឡើងមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទនេះ បានធ្វើឲ្យចរាចរណ៍នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញកាន់តែមានភាពមមាញឹក និងការកកស្ទះ ដែលតម្រូវឲ្យមានការសាង សង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត សំដៅសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ដើម្បីធ្វើទំនើបកម្មបណ្តាញគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលតែងតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំនោះ បានសាងសង់ស្ពានអាកាសសរុបចំនួន ៥ រួចមកហើយរហូតមកដល់បច្ចុប្បន្ននេះ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស ៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស ៥មករា និងស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ។ ក្នុងនោះរាជ រដ្ឋាភិបាល ក៏ទើបតែបានបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត គឺស្ពានអាកាសរង្វង់មូលចោមចៅ កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅថ្មីៗនេះ ។