ព្រះរាជាណាចក្រកម្ពុជា ជាប់ឯតទគ្គកម្មពិភពលោកថ្មីបន្ថែមទៀត គឺក្រមាវែង​រហូតដល់១.១៤៩ម៉ែត្រ ៨តឹក

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

មន្ត្រី សហភាពសហព័ន្ធយុវជនកម្ពុជា បានអះអាងថា ក្រមាខ្មែរដែលរៀបចំឡើងដោយ សហ​​​ភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា GOGO Cambodia ក្រោមប្រធានបទថា«ជឿ​​​ថាខ្មែរអាចធ្វើបាន»​ដែលរួមគ្នាត្បាញអស់រយៈ​ពេលជាង៥​ខែ​កន្លងមកនេះ ត្រូវបានប្រកាស​ជាប់​ជាឯតទគ្គកម្ម ជាក្រមាវែងជាងគេនៅលើពិភពលោក WORLD​ GUINESS RECORD ។កម្មវិធី​បំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោក បានចាប់ដំណើរការពីថ្ងៃទី១៤ខែកុម្ភៈ រហូត​ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ ដោយកម្មវិធី​ទទួល​​​​បានភ្ញៀវសរុប៣៣៨,​០៥០នាក់​ដែល​ក្នុងនោះមាន​អ្នកចុះឈ្មោះ​រៀនត្បាញ​ចំនួន​២២,៣១៥​​​​នាក់ និងអ្នកចូលរួមត្បាញក្រមា ១១៤៩​ម៉ែត្រ​​៨តឹក ចំនួន១៩,៧៧១។ ប្រសិនបើយើងយកសរ​សៃរ​និ​មួយៗនៃក្រមានេះ​បន្តគ្នា​តែ​មួយ​សរសៃរប្រវែងប្រមាណ ២,៩១២,៦២៥ម៉ែត្រ។
សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោមប្រធាន​បទ​ថា «ជឿថាខ្មែរអាចធ្វើបាន» បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុ ក្បែរព្រះ​បរម​រាជវាំង តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។ការត្បាញក្រមានេះ ត្រូវបានអនុញ្ញាត​ឲ្យពល​​រដ្ឋ​ខ្មែរគ្រប់រូប​ចូលរួមត្បាញក្រមានេះ ហើយក្នុងនោះនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមត្បាញក្រមានេះផងដែរ។
មន្ត្រីដដែល បានឲ្យដឹងទៀតថា អ្នកចុះឈ្មោះរៀនត្បាញទាំង ២២,៣១៥ រួមមាន៖ ប្រុស ១៤,២៤០នាក់ និង ស្រី ៨,០៧៤នាក់។ ចំណែកភ្ញៀវជាតិបានអញ្ជើញមកទាំង២៥រាជធានី-ខេត្ត និងសមាសភាព៖ ព្រះមហាក្សត្រ, ព្រះវរាជ្យមាតាជាតិ, នាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីតាម​បណ្តាក្រ​សួង​​​នានា, មន្រ្តីរាជការ, ជនពិការ (ពិការដៃ ជើង និងភ្នេក), កុមារកំព្រា, ស្រ្តីមានផ្ទៃពោះ, ស្ថា​ប័ន​​ឯកជន, សិស្សនិស្សិត,សិល្បៈករ និងកីឡាករល្បីៗនិងសាធារណៈជនទូទៅ។ភ្ញៀង​អន្តរ​ជាតិ​ ចំនួន១,១៣១នាក់ បានអញ្ជើញមកពីប្រទេសចំនួន ៥៧ប្រទេសជុំវិញពិភពលោក ដែល​ប្រទេស​ចូលរួមត្បាញបានច្រើនជាងគេគឺ សហរដ្ឋអាមេរិក បារាំង ចិន ថៃ និងជប៉ុន។ អ្នកចូលរួម​ចុះ​ឈ្មោះ​មានវ័យចាប់ពី ៤ឆ្នាំ រហូតដល់ ៨៨ឆ្នាំ។
សូមបញ្ជាក់សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោម​ប្រធានបទថា«ជឿថាខ្មែរអាចធ្វើបាន»បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុក្បែរ​​​​​​ព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៨មកម្ល៉េះ។ការត្បាញក្រមានេះ ត្រូវបាន​អនុញ្ញាត​​​ឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះ ក្នុងនោះសម្តេច​តេជោ ហ៊ុន ​​​សែន នាយក​រដ្ឋមន្ត្រី​នៃ​​​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមត្បាញ​ក្រមានេះ​ផងដែរ។
នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រមាត្រូវបាន​ពន្លាដោយ​មានការវាស់វែង​ពីគណៈ​កម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) ផងដែរ។ បន្ទាប់ពីការវាស់វែង និង​ពិនិត្យយ៉ាងល្អិតល្អន់ហើយនោះ គណៈកម្មការមួយនេះ បានសម្រេច​ឲ្យក្រមាខ្មែរ​ជាប់ឯតទគ្គកម្ម​ពិភពលោកជាក្រមាវែងជាងគេ។សម្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង និងភាព​សប្បាយ​រីករាយ​នៅ​​​​​​​​​បរិវេណមជ្ឈមណ្ឌលកោះពេជ្រ ចំពោះស្នាដៃថ្​មីមួយដែលរបស់​ពលរដ្ឋ​ខ្មែរ​​​​​​រួមគ្នា​សម្រេច​បាន​​​ នេះ។ នេះជាមោទនភាព ជាកិត្តិយសជាតិថ្មីមួយ  ដែលពល​រដ្ឋខ្មែរបានរួមគ្នាកសាងឡើង ដើម្បីមាតុភូមិជាតិខ្មែរ៕

Leave a Reply

Your email address will not be published.