លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំង ប្រទេស

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ ៖
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជននៃ​គណៈ​​កម្មាធិការកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល​ជាមួយ​សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ក្រោមប្រធានបទ «៦៧ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា៖ យុវជនរួមគ្នាឆ្ពោះទៅរកជ័យជម្នះថ្ងៃទី២៩កក្កដា ២០១៨ ដើម្បីអនាគតកម្ពុជា» នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅ​សាល​មហោ​​​ស្រព និងពិព័ណ៌កោះពេជ្រ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា  ការជ្រើស​រើសយក​ប្រធាន​បទយកមកបង្ហាញនាថ្ងៃនេះ គឺចំពេលខួបទី៦៧ នៃថ្ងៃបង្កើតគណ​បក្សប្រជា​ជន​កម្ពុ​ជា ដែលមានប្រវត្តិដ៏ថ្លៃថ្លា និងស្នាដៃយ៉ាងធំធេងក្នុងការបម្រើជាតិ និងមាតុភូមិ។ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតាមរយៈ នយោបាយ ឈ្នះ ឈ្នះ បាន​បង្ហាញ​​​ថាគណបក្សប្រជាជនកម្ពុជាមានភាពចាស់ទុំនិងពោរពេញដោយបទពិសោធន៍ មាន​​​ការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ មានមាគ៌ានយោបាយ ត្រឹម​ត្រូវដែលឆ្លើយតបបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងបានសម្រេច នូវសមិទ្ធ​ផល​​​​​ធំៗជាប្រវត្តិសាស្រ្តជូនជាតិ ហើយក៏កាន់តែឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា «គណបក្សប្រជាជនជារបស់ប្រជាជន ដោយសារប្រជាជន និងធ្វើអ្វីទាំងអស់ ដើម្បី​ប្រជាជន» ។
លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប អញ្ជើញទៅបោះឆ្នោត​ឲ្យ​បាន​គ្រប់ៗគ្នា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ នៅពេលខាងមុខនេះ និងបោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ក្នុងការគាំទ្រ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិទី ៦ និង​អាណាត្តិ​បន្ត​​បន្ទាប់ទៀត ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តអភិវឌ្ឍន៍​ប្រ​ទេស​​បន្តទៀត។

Leave a Reply

Your email address will not be published.